ប្រពៃណាស់ ! លោកជំទាវឧកញ៉ា ម៉ែរួយ បានចូលរួមឧបត្ថម្ភថវិកាផ្ទាល់ខ្លួន ដើម្បីជួយដល់បងប្អូនរងគ្រោះដោយជំនន់ទឹកភ្លៀង នូវទឹកប្រាក់ចំនួន...
-

អំឡុងពេលដែលបងប្អូនប្រជាពលរដ្ឋខ្មែរ កំពុងតែជួបនូវការលំបាក​ ដោយសារ​ទឹកជំនន់ បានក្លាយជាក្តីព្រួយបារម្ភ យ៉ាងខ្លាំង ព្រោះតែមានបងប្អូនជាច្រើន ត្រូវចាកឆ្ងាយ ពីផ្ទះសំបែងដែលខ្លួនរស់នៅ ហើយត្រូវទៅកាន់ទីទួលសុវត្ថិភាព ដើម្បីសុខសុវត្ថិភាព របស់បងប្អូនយើង។

ដោយឡែក នៅក្នុងគណនីហ្វេសប៊ុករបស់លោក​ជំទាវ​ឧកញ៉ា​ ស្រី​ ណារួម​ ហៅ ម៉ែរួយ ដែលជាម្ចាស់ក្រុមហ៊ុនគ្រឿងសម្អាត Rouy Infinity Co.,ltd ក៏បានចូលរួមចំណែក ជួយដល់បងប្អូនប្រជាពលរដ្ឋ នៅខេត្ត ដោយរងគ្រោះជំនន់ទឹកភ្លៀងផងដែរ។

នៅក្នុងគណនីហ្វេសប៊ុករបស់ម៉ែរួយ បានបង្ហោះសារថា "ថ្ងៃនេះក្រុមហ៊ុនរួយបានចូលរួមថវិកាចំនួន10000$ជូនដល់សម្ដេចតេជោសំរាប់ជួយសំរួលដល់បងប្អូនប្រជាពលរដ្ធខ្មែរយេីងដែលទទួលរងទុកលំបាកដោយសារគ្រោះធម្មជាតិទឹកជំនន់។ខ្ញុំតំណាងអោយក្រុមហ៊ុនទាំងមូលសូមប្រសិទ្ធពរអោយប្រជាជនខ្មែរយេីងឆាប់បានធូរស្បេីយពីគ្រោះចង្រៃនេះនិងជូនពរអោយសម្តេចមានសុខភាពល្អនិងអាយុវែងដេីម្បីជួយប្រជាជនខ្មែររៀងរហូត "។