អ្នកវិនិយោគចិនយំអត់ចេញ ដោយសារតែត្រូវមន្រ្តីជាទាហានម្នាក់បានឈូសឆាយយកដីគាត់ អស់ជាច្រេីនរយហិកតា
ស៊ីហៀង
-

បើយោងតាមគណនីហ្វេសប៊ុករបស់លោក ដួង តារា ជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាអនុរដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី បានបង្ហោះរូបភាព អមជាសារដ៏មានសារសំខាន់ ។ សារសំខាន់នៅក្នុងដែលលោក ដួង តារា បានបង្ហោះនោះ មានខ្លឹមសារយ៉ាងដូច្នេះថា៖ ករណីអ្នកវិនិយោគចិនយំអត់ចេញ

ក្រុមហ៊ុនចិនមួយនេះបានទទួលការអនុញ្ញាត្តិអោយវិនិយោគតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តកំពត ស្របតាមគោលនយោបាយ ខ្សែរក្រវ៉ាត់មួយផ្លូវមួយ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជាចិន ។

តាមការរៀបរាប់ជំហ៊ានដំបូង​ គឺតំណាងក្រុមហ៊ុនបានរៀបចំទិញដីបានជាច្រេីនរយហិកតា​នៅ ខេត្តកំពត ដោយបានចំណាយប្រាក់អស់រាប់សិបលានដុល្លាអាមេរិក ប៉ុន្តែ ក្រោយមកក៏មានមន្រ្តីជាទាហានម្នាក់បានឈូសឆាយយកដីគាត់។ ពេលនេះភាគីចិនយំក៏មិនចេញ​ ព្រោះអស់ដីជាច្រេីនរយហិកតា ខាតបង់លុយជាច្រើនលានដុល្លាអាមេរិក ហេីយលុយដែលយកមកទិញដីនេះគឺជាលុយក្រុមហ៊ុនរដ្ឋចិន។ បេីយកដីមិនបានវិញទេ​ ពេលវិលទៅចិនវិញគឺប្រឈមនឹងជាប់គុកទៀតផង។ ពេលនេះគាត់បានមកជូបខ្ញុំហេីយ​ ខ្ញុំកំពុងពិនិត្យករណីមួយនេះ​ ។

យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និង សូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕