Wow ! realme ជាប្រេនបច្ចេកវិទ្យាពេញនិយម ត្រឹមតែ៩ត្រីមាសប៉ុណ្ណោះ ចំនួនលក់សកលមានដល់ទៅ៥០លានគ្រឿង
ស៊ីហៀង
-

យោងតាមស្ថាប័ន Counterpoint ដែលបានបង្ហាញនូវរបាយការណ៍ការលក់ស្មាតហ្វូនក្នុងទីផ្សារសកលសម្រាប់ត្រីមាសទី៣នៃឆ្នាំ២០២០ដែលបានបង្ហាញថា ដែលចំនួនលក់របស់ realmeក្នុងទីផ្សារសកលមានចំនួនរហូតដល់ជាង50លានគ្រឿង ដោយគ្រាន់តែត្រឹមរយៈពេល 9ត្រីមាសតែប៉ុណ្ណោះ (2018 Q3-2020 Q3) ក៏បានក្លាយជាម៉ាកស្មាតហ្វូន ដែលមានចំនួនលក់កើនឡើងលឿន ជាងគេក្នុងពិភពលោក។ នៅក្នុងត្រីមាសទី៣ឆ្នាំ២០២០ចំនួនលក់មានចំនួន១៤លាន៨០មុឺនគ្រឿង បង្កើតនូវកំណត់ត្រាថ្មី ហើយrealme ក៏បានបន្តជាប់ជាក្រុមហ៊ុនដែលមានការរីកចម្រើនលឿនជាងគេក្នុងពិភពលោករយៈពេល៤ត្រីមាសជាប់គ្នា និង ជាប់ចំណាត់ថ្នាក់ទី៧ក្នុងពិភពលោក ។ រហូតមកដល់ត្រីមាសទី2ឆ្នាំ២០២០ realme បានជាប់ចំណាត់ថ្នាក់កំពូលទី4ក្នុងកម្ពុជា ហើយសម្រាប់ត្រីមាសទី3យើងទន្ទឹមរង់ចាំទាំងអស់គ្នា ។ 

មានការលក់ចេញលឿនបំផុតនៅលើពិភពលោក រហូតដល់៥០លានគ្រឿង realmeបានជាប់ចំណាត់ថ្នាក់ទី៧ក្នុងពិភពលោក

ដោយគោរពតាមស្មារតី “ឆ្ពោះទៅមុខ” realmeនៅតែបន្តនាំយកនូវផលិតផលដែលមានមុខងារអស្ចារ្យការរចនាពេញនិយម និងមានគុណភាពខ្ពស់ដល់អ្នកប្រើប្រាស់វ័យក្មេងជុំវិញពិភពលោក បង្កើតនូវការរស់នៅឆ្លាតវៃបែបពេញនិយម។ ជាមួយនឹងយុទ្ធសាស្រ្ត “ស្មាតហ្វូន+AIoT” realme បាននាំមុខក្នុងការបង្កើតនូវផលិតផលជាច្រើនចាប់តាំងពីលំដាប់ថវិការហូតដល់លំដាប់Flagship ដោយមានការរចនា និង គ្រឿងបំពាក់មានគុណភាពល្អជាងក្នុងជួរតម្លៃដូចគ្នា ដែលអាចអោយអ្នកប្រើប្រាស់វ័យក្មេងជុំវិញពិភពលោកអាចទទួលបានបទពិសោធន៍ការរស់នៅដែលមានស្តង់ដារខ្ពស់។ នៅក្នុងទីផ្សារកម្ពុជា realme បាននាំមកដំបូងគេនូវស្មាតហ្វូនrealme X50 Pro ម៉ូឌែល 5G ដំបូងគេសម្រាប់ជួរតម្លៃដូចគ្នា realme 7 Pro មានការសាកលឿនបំផុត 65W SuperDartដែលមានជួរតម្លៃ$350-$400 និង realme 7i ស្មាតហ្វូនទីមួយក្នុងជួរតម្លៃ$250 ដែលមានកាមេរ៉ា4 គ្រាប់64MP ហើយនៅថ្ងៃទី10 ខែវិច្ឆិកា នេះនឹងមាននាំមកស្មាតហ្វូនលំដាប់ថវិកាថ្មីrealme C15 ម៉ូឌែលទីមួយដែលមានថាមពលថ្មធំ6000mAh និង ការសាក18W។

ការបង្កើនល្បឿនក្នុងការរៀបចំ ឧករណ៍ AIoT realme ប្រកាន់នូវយុទ្ធសាស្រ្តផលិតផល “1+4+N” មានស្មាតហ្វូនជាស្នូល ដែលអាចភ្ជាប់ជាមួយនឹងទូរទស្សន៍ កាស នាឡិកា និងបាសបំពងសម្លេង គ្របដណ្តប់នូវរាល់ការប្រើប្រាស់លក្ខណៈ “បុគ្គល គ្រួសារ និងការធ្វើដំណើរ”។ នៅក្នុងឆ្នាំនេះ realme នឹងដាក់ចេញនូវផលិតផល AIoT 50 ម៉ូឌែលជុំវិញពិភពលោក បន្តធ្វើអោយការរស់នៅរបស់យុវវ័យកាន់តែប្រសើរឡើង នៅថ្ងៃទី10 ខែវិច្ឆិកា នៅក្នុងទីផ្សារកម្ពុជានឹងមានការដាក់ប្រកាសនូវ នាឡិកាឆ្លាតវៃ Watch S ដែលអាចកាន់ថ្មបានយូរបំផុត សូមទន្ទឹមរង់ចាំទាំងអស់គ្នា។

(ទិន្នន័យរបស់Counterpointបានបង្ហាញថា:realmeបានក្លាយជាម៉ាកស្មាតហ្វូនដែលមានការលក់ចេញលឿនបំផុតនៅលើពិភពលោករហូតដល់៥០លានគ្រឿងក្នុងរយៈពេលដ៏ខ្លី)

មិនមានការបែងចែកវណ្ណ realmeបានក្លាយជាអ្នកដឹកនាំក្នុងឧស្សាហកម្ម ក្នុងនាមជាម៉ាកបច្ចេកវិទ្យាពេញនិយមវ័យក្មេងមួយ realme បានបន្តជ្រើសយក “ការពេញនិយមរបស់យុវវ័យ”មកបង្ហាញពីនូវបុគ្គលិកលក្ខណៈរបស់ខ្លួនឯង និងសាកល្បងបន្តសហការជាមួយអ្នកច្នៃម៉ូដដ៏ល្បីក្នុងពិភពលោក និងអ្នកល្បីៗក្នុងវិស័យជាច្រើនទៀត បង្កើតនូវផលិតផលពេញនិយមជាច្រើន រួមគ្នាជាមួយយុវវ័យជុំវិញពិភពលោកបង្កើតនូវម៉ាកបច្ចេកវិទ្យាពេញនិយមជាមួយគ្នា។

កន្លងមក realmeជឿជាក់ថាការកែប្រែពិភពលោក គឺមិនមានការបែកចែកអ្វីនោះទេ ហើយចំនួនលក់50លានគ្រឿងក៏តំណាងអោយការជឿជាក់និងគាំទ្ររបស់អតិថិជន50លាននាក់ជុំវិញពិភពលោក។ ស្មារតី “ឆ្ពោះទៅមុខ” ដែលនាំអោយ realme និងអ្នកប្រើប្រាស់ទទួលបានសមិទ្ធផលយ៉ាងល្អ។ ដើម្បីជាការអរគុណដល់អ្នកប្រើប្រាស់ ដែលតែងតែគាំទ្រ realmeមានគម្រោងនឹងបើកនូវrealme store ដំបូងគេនៅកម្ពុជា ដើម្បីផ្តល់ជូនអតិថិជននូវបទពិសោធន៍សាកល្បង និងមជ្ឈមណ្ឌលសេវាកម្មជួសជុលមួយដែលកាន់តែប្រសើរ ។

(ទិន្នន័យ Counterpointបានបង្ហាញថា:ចំណែកទីផ្សារនៃចំនួនលក់សកលក្នុងត្រីមាសទី៣ឆ្នាំ២០២០)

នាពេលអនាគត realme នឹងបន្ត “ឆ្ពោះទៅមុខ” ក្លាយជាផលិតផលបច្ចេកវិទ្យាជម្រើសទីមួយរបស់យុវវ័យកាន់តែច្រើន នឹង បន្តក្លាយជាក្រុមហ៊ុនកំពូលទាំង6 ក្លាយជាអ្នកដឹកនាំក្នុងឧស្សាហកម្មនេះ។