ភ្នំពេញ៖ កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខ OPPO ដែលទទួលបានចំណាត់ថ្នាក់លេខ១ នៅអាស៊ីអាគ្នេយ៍កាលពីត្រីមាសទី២ ឆ្នាំ២០២០ និងលេខ១ នៅកម្ពុជាកាលពីត្រីមាសទី៣ ឆ្នាំ ២០១៩ បានរៀបចំកម្មវិធីមួយ ដែលមានឈ្មោះថា OPPO Service Month Event នៅឯមជ្ឈមណ្ឌលសេវាកម្ម OPPO (OPPO Service Center) ដែលមានទីតាំងនៅបណ្តោយវិថីព្រះមុន្នីវង្ស (ទល់មុខវត្តកោះ)។
តួយ៉ាង នៅក្នុងកម្មវិធីនោះផងដែរ មានបងប្អូនមិត្តៗអ្នកសារព័ត៌មានល្បីៗជាច្រើនស្ថាប័ន អ្នកតំណាងក្រុមហ៊ុន ពិធីករល្បីឈ្មោះលោក Summer និង លោក STEP ដែលជាទូតសុឆន្ទៈរបស់ក្រុមហ៊ុនទូរស័ព្ទដៃ OPPO ក៏បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសផងដែរ។ យ៉ាងណាមិញ ក្នុងនោះក៏មានការចែករំលែកពីសេវាកម្មប្រូម៉ូសិន និងបង្ហាញនូវបទពិសោធន៍ក្នុងការជួសជុល ក៏ដូចជាការផ្លាស់ប្ដូរគ្រឿងបន្លាស់ផងដែរ។
បើយោងតាមសម្តីលោក STEP ដែលជាទូតសុឆន្ទៈរបស់ក្រុមហ៊ុនទូរស័ព្ទដៃ OPPO បានសម្តែងចំណាប់អារម្មណ៍ជាពិសេសយ៉ាងដូច្នេះថា៖ មជ្ឈមណ្ឌលសេវាកម្ម OPPO បានកែប្រែមុខមាត់ថ្មី និងពង្រីកសាខារហូតដល់១១ ទីតាំង និងក្រុមហ៊ុនទូរស័ព្ទដៃ ដែលមានសាខាមជ្ឈមណ្ឌលសេវាកម្មច្រើនជាងគេបំផុតក្នុងប្រទេសកម្ពុជា។ អ្វីដែលកាន់តែពិសេសនោះគឺ សម្រាប់រយៈពេលពេញមួយខែវិច្ឆិកា ឆ្នាំ២០២០ នេះនឹងមានការផ្តល់ជូនយ៉ាងពិសេសចំពោះអតិថិជន ដែលអញ្ជើញមកមជ្ឈមណ្ឌលសេវាកម្ម OPPO ផ្ទាល់នឹងទទួលបាន៖
-ការបញ្ចុះតម្លៃ ១០% ជារៀងរាល់ថ្ងៃ
-រៀងរាល់ថ្ងៃព្រហស្បតិ៍ បើការជួសជុលលើសពី ១ម៉ោងយើងខ្ញុំនឹងជួសជុលដោយឥតគិតថ្លៃ
-ពិសេសជារៀងរាល់ថ្ងៃ OPPO តែងតែផ្តល់ជូននូវសេវាកម្មឥតគិតថ្លៃដូចជា សេវាកម្មជួសជុលរហ័ស១ម៉ោង សម្អាត ធ្វើកំណែបច្ចុប្បន្នភាព បុកកម្មវិធី ដោះកូដ (លេខកូដសម្ងាត់ដោះសោអេក្រង់) សេវាដឹកជញ្ជូន ស្គ្រីនការពារអេក្រង់ ស្រោមការពារទូរស័ព្ទ និងកម្រៃសេវាជួសជុលឥតគិតថ្លៃ ថែមទាំងជូនកាដូដ៏ស្រស់ស្អាតថែមទៀតផង។
តាមការបញ្ជាក់របស់អ្នកតំណាងឱ្យក្រមហ៊ុន OPPO បានឲ្យដឹងថា សេវាកម្មរបស់មជ្ឈមណ្ឌលសេវាកម្ម OPPO គឺជាពិតជាមានការយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើការជួសជុល ក៏ដូចជាសុវត្ថិភាពរបស់ក្រុមការងារទាំងអស់។ សម្រាប់ជាងគ្រប់រូប គឺមានការស្លៀកសម្លៀកបំពាក់ការងារ ស្រោមដៃការពារ និងមានពាក់នូវខ្សែដៃសុវត្ថិភាពរបស់បុគ្គលិកជាង ដើម្បីកុំឲ្យមានការឆ្លងចរន្តអគ្គិសនីថែមទៀតផង។ នេះគឺជាវិធីសាស្រ្តថ្មីរបស់ OPPO ដើម្បីសុវត្ថិភាពបុគ្គលិកគ្រប់ៗគ្នា។
គួរបញ្ជាក់ផងដែរថា មជ្ឈមណ្ឌលសេវាកម្ម OPPO មានចំនួន ១១ ទីតាំងទូទាំងប្រទេសកម្ពុជា។ ដោយមាន ៤ ទីតាំងស្ថិតនៅក្នុងរាជធានីភ្នំពេញ និង ៧ ទីតាំងនៅតាមបណ្ដាលខេត្តផ្សេងៗទៀតដូចជា ខេត្តសៀមរាប ខេត្តកណ្តាល ខេត្តកំពង់ចាម ខេត្តព្រះសីហនុ ខេត្តបាត់ដំបង ខេត្តក្រចេះ និងខេត្តបន្ទាយមានជ័យ៕