លោកជំទាវ ឱ វណ្ណឌីន សូមច្រានចោល នូវការផ្សាយពីរោគសញ្ញាកូវីដ១៩ និង សូមអំពាវនាវឲ្យអាជ្ញាធរមានសមត្ថកិច្ច ជួយចាត់ការតាមផ្លូវច្បាប់
ស៊ីហៀង
-

បច្ចុប្បន្ននៅលើបណ្តាញសង្គមហ្វេសប៊ុក មានការចែករំលែក តៗគ្នា អំពីរោគសញ្ញាកូវីដ ១៩ ដោយនៅក្នុងនោះ បានរៀបរាប់ពីការវិវឌ្ឍន៍នៃរោគសញ្ញា ទៅតាមថ្ងៃនីមួយៗ ថ្ងៃទី១​ដល់ថ្ងៃទី៣ ចេញអ្វីខ្លះ ហើយថ្ងៃបន្ទាប់ ចេញអ្វីខ្លះ។ សារមួយនេះ ត្រូវបានអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក បានធ្វើការចែករំលែកព្រោងព្រាត លើបណ្តាញសង្គម។

ជាក់ស្តែងកាលពីថ្ងៃម្សិលមិញនេះ នៅលើផេកផ្លូវការរបស់ ទូរទស្សន៍ជាតិកម្ពុជា បានឲ្យដឹងថា​ "អ្នកនាំពាក្យក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌីន សូមច្រានចោល នូវការផ្សាយនេះ ហើយសូមកុំចែកចាយបន្ត ដែលធ្វើឲ្យមានការយល់ច្រឡំ ។  លោកជំទាវ ឱ វណ្ណឌីន សូមអំពាវនាវឲ្យអាជ្ញាធរមានសមត្ថកិច្ច ជួយចាត់ការតាមផ្លូវច្បាប់ផង។