នៅក្នុងកម្មវិធី 11.11 កាលពីកន្លងទៅនេះ realme បានទទួលបានលទ្ធផលយ៉ាងល្អប្រសើរនៅទួទាំងពិភពលោក ។ realme បានផ្តោតទៅលើទីផ្សារពិភពលោកចាប់តាំងពីពេលបង្កើតឡើងមក រហូតមកដល់បច្ចុប្បន្ននេះ realme បានចូលទៅក្នុង61ប្រទេសជុំវិញពិភពលោក រួមមានប្រទេសចិន អុឺរ៉ុប ឥណ្ឌា អាសុីអាគ្នេយ៍ និងអាសុីខាងត្បូង រុស្សី និងអាហ្វ្រិកមជ្ឈិមបូព៌ាជាដើម។ realmeចាប់ផ្តើមពីទីផ្សារតូចថ្មីមួយ ក្លាយជាចំណែកទីផ្សារធំមួយដែល និងកំពុងតែបន្តរៀបចំ និងឆ្លៀតក្នុងឱកាសនេះបង្កើតនូវភាពរីកចម្រើនថ្មី។
យោងតាមរបាយការណ៍លក់នៅត្រីមាសទី៣របស់ស្ថាប័ន Counterpoint បានអោយដឹងថា realmeបានប្រើរយៈពេលត្រឹមតែ 9ត្រីមាសប៉ុណ្ណោះ ក៏សម្រេចបាននូវចំនួនលក់រហូតដល់50លានគ្រឿង ក្លាយជាម៉ាកស្មាតហ្វូនដែលមានអ្នកប្រើប្រាស់រហូតដល់50លានគ្រឿងលឿនបំផុតក្នុងពិភពលោក។ នៅក្នុងកម្មវិធី 11.11 ក្នុងឆ្នាំនេះ realme ចំណាយត្រឹមតែ៣០នាទីក៏បានវាយបំបែកនូវកំណត់ត្រាលើវេទិកាពាណិជ្ជកម្មប្រទេសចិនកាលពីឆ្នាំមុន ដោយមានម៉ូឌែលជាច្រើនបានជាប់ជាម៉ាកAndroid ស្មាតហ្វូនលក់ដាច់កំពូលទី4 រីឯនៅប្រទេសឥណ្ឌា នាឡិកាឆ្លាតវៃបានក្លាយជាផលិតផលដែលលក់ដាច់ជាងគេនៅក្នុងឆ្នាំនេះ នៅប្រទេសឥណ្ឌូនេសុីនិងថៃ ទទួលបានចំណាត់ថ្នាក់កំពូលទី3នៅក្នុងវេទិកាពាណិជ្ជកម្មធំៗ២គឺShopee និង Lazada ហើយនៅពេលចូលទៅក្នុងប្រទេសរុស្សីបានមួយឆ្នាំក៏ទទួលបានចំណែកទីផ្សារកំពូលទី5។ នៅក្នុងទីផ្សារប្រទេសកម្ពុជា realme ទទួលបានចំនួនលក់កំពូលលំដាប់ទី4ក្នុងត្រីមាសទីមួយឆ្នាំ2020 ហើយជាមួយគ្នានេះដែរ ចំនួនលក់កន្លះឆ្នាំបន្ទាប់ក៏មានការកើនឡើងជាបន្តលំដាប់ សង្ឃឹមថានឹងក្លាយជាម៉ាកលំដាប់កំពូលទី3នៅត្រីមាសទី4នេះ។ លទ្ធផលរបស់ realme ត្រូវបានបញ្ជាក់ថា “ចំនួនលក់នៅក្នុងទីផ្សារបានបញ្ជាក់ស្តង់ដារដ៏ពិតប្រាកដមួយ” នៅក្នុងទីផ្សារពិភពលោក គេបានទុកrealmeថា “សេះខ្មៅ”ដ៏អង់អាចក្លាហាន។ ហើយrealmeក៏ទទួលបានការវាយតម្លៃយ៉ាង ខ្ពស់ពីសំណាក់យុវវ័យជុំវិញពិភពលោក ។
នៅពីក្រោយលទ្ធផលដ៏គួរអោយភ្ញាក់ផ្អើលនេះរួមទាំងការខិតខំរបស់realme ការជោគជ័យរបស់realme គឺបានមកពីការខំប្រឹងរបស់realmeដែលតែងតែព្យាយាមទំនាក់ទំនងជាមួយអ្នកប្រើប្រាស់និងខិតខំរួមគ្នា។ realme តែងតែព្យាយាមនិងខិតខំស្រាវជ្រាវទៅលើបច្ចេកវិទ្យាជឿនលឿន បង្កើនជម្រើសស្មាតហ្វូនកាន់តែច្រើនដល់យុវវ័យ។ មកដល់បច្ចុប្បន្ននេះ realme កម្ពុជាបានប្រកាសនូវម៉ូឌែលជាច្រើន ចាប់ពីម៉ូឌែលទាបដល់ខ្ពស់ មានដូចជា C series Number seriesនិងX series ស្ទើរតែគ្របដណ្តប់គ្រប់ជួរតម្លៃ ធ្វើអោយអ្នកប្រើប្រាស់ទាំងអស់មានជម្រើសកាន់តែសម្បូរបែប ជាមួយគ្នាននេះដែរ ក៏ទទួលបានការទទួលស្គាល់ពីសំណាក់អ្នកប្រើប្រាស់ជាច្រើនផងដែរ រួមទាំងទទួលបានពានរង្វាន់ដូចជា Japan Good Design Award Red Dot Design Award, German Design Award, Excellence Product Design Award, Australian International Design Awards, Golden Point Design Award និង Five top international design awards ។
នៅក្នុងអំឡុងពេលrealme បង្កើតឡើងបានមួយឆ្នាំ បានរៀបចំផលិតផលបានរូចរាល់ មិនត្រឹមតែមាន C series ដែលមានអេក្រង់ធំនិងថាមពលថ្មធំនោះទេ ជាមួយគ្នានេះដែរ ក៏មានNumber series ដែលមានបំពាក់កាមេរ៉ា64MP និងបច្ចេកវីទ្យាសាកថ្ម65W សម្រាប់អ្នកប្រើប្រាស់ រួមទាំង realme X50 5G ស្មាតហ្វូនលំដាប់Flagship ដែលមានបំពាក់ជាមួយនឹងបន្ទះឈីបSnapdragon 865 5G ផងដែរ។ realme នៅតែបន្តសកម្មភាពជាក់ស្តែងធ្វើជាម៉ាកដែលយល់ពីអ្នកប្រើប្រាស់បំផុត និងបន្តផ្តល់ជូននូវផលិតផលដែលពេញនិយមដល់យុវវ័យ។
ចំពោះតម្រូវការរបស់អ្នកប្រើប្រាស់សម្រាប់ realme នាពេលអនាគត និងបម្រែបម្រួលនៃទីផ្សារ realmeតែងតែមានការឆ្លើយតបយ៉ាងល្អ។នេះក៏ព្រោះតែ realme គឺជាម៉ាកទូរស័ព្ទដែលបង្កើតឡើងសម្រាប់យុវវ័យ។ ដើម្បីត្រៀមខ្លួនកាន់តែល្អសម្រាប់ការប្រគួតប្រជែងមួយទៀត realmeនឹងយកស្មារតី “ឆ្ពោះទៅមុខ” ពាក្យស្លោករបស់ម៉ាកដាក់ចូលទៅក្នុងសម័យបច្ចេកវិទ្យាថ្មី ព្យាយាមយកបច្ចេកវិទ្យានិងមុខងារថ្មីបំពាក់ទៅលើស្មាតហ្វូន។ បង្កើតប្រព័ន្ធAIoT ដោយមានការស្រាវជ្រាវយ៉ាងសុីជម្រៅទៅលើបច្ចេកវិទ្យានិងមុខងារបង្កើតនូវការរស់នៅបែបទាន់សម័យថ្មីមួយសម្រាប់យុវវ័យជុំវិញពិភពលោក។ ធ្វើអោយការរស់នៅកាន់តែឆ្លាតវៃ ។
នាពេលអនាគត ពួកយើងនឹងបន្តយកផលិតផលល្អៗមកជូនដល់អតិថិជន ហើយនឹងមិនប្រែគោលគំនិតរបស់យើងឡើយ ។ realme នឹងបន្តស្មារតីឆ្ពោះទៅមុខ ជាមួយនឹងយុទ្ធសាស្រ្ត “ស្មារហ្វូន+AIoT” ប្រើប្រាស់បច្ចេកវិទ្យានាំមុខនាំជូននូវផលិតផលដែលមានមុខងារជឿនលឿន ការរចនាពេញនិយម ប៉ុន្តែមានតម្លៃសមរម្យដល់អ្នកប្រើប្រាស់៕