អ្នកនាំពាក្យក្រសួងការបរទេសចិន ឆ្លើយតបទៅប្រទេសទាំង៥ដែលចោទប្រកាន់រដ្ឋាភិបាលក្រុងប៉េកាំង យ៉ាងចុក.ឈា.ម.ថា...
-

(បរទេស) យោងតាមសារព័ត៏មាន Channel New Asia ចេញផ្សាយកាលពីថ្ងៃទី១៩ វិច្ឆិកា ម្សិលមិញនេះបានអោយដឹងថា អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian ធ្វើការឆ្លើយតប ប្រទេសទាំង៥ ដែលហៅថា “Five eyes ឬ ភ្នែក៥” រួមមាន អាមេរិក អង់គ្លេស កាណាកា អូស្ត្រាលី និង ណូវែលសេឡង់ យ៉ាងចាស់ដៃក្រោយពីពួកគេ ចោទប្រកាន់ចិនមិនគោរពតាមពាក្យសន្យារបស់ខ្លួនជាមួយអង់គ្លេស ចំពោះហុងកុង។

លោក Zhao Lijian បានច្រានចោលការចោទប្រកាន់របស់ក្រុមប្រទេសទាំង៥ថា ពួកគេគួរតែរស់នៅក្នុងការពិត ព្រោះអតីតអាណានិគមអង់គ្លេស បានប្រគល់ហុងកុងអោយមកចិនវិញហើយ។

លោក Zhao បានថ្លែងនៅក្នុងសន្និសីទសារព័ត៏មានមួយថា“មិនថាពួកគេមានភ្នែក ៥ ឬ ១០ នោះទេ តែប្រសិនបើពួកគេហ៊ានធ្វើអោយប៉ះពាល់ដល់អធិបតេយ្យភាព សន្តិសុខ និង ផលប្រយោជន៍អភិវឌ្ឍន៍របស់ចិន នោះពួកគេគួរតែប្រយ័ត្នចំពោះភ្នែករបស់ពួកគេផង ព្រោះថាវាអាចនិងត្រូវបានគេចាក់ ហើយ និងមិនអាចមើលអ្វីឃើញទៀត” ។

ប្រែសម្រួលដោយ ដាណយ

ប្រភព៖ channelnewsasia