(ថៃ) យោងតាមសារព័ត៏មាន Mothership ចេញផ្សយកាលពីថ្ងៃទី ១៩ វិច្ឆិកា ម្សិលមិញនេះបានអោយដឹងថា អ្នករកស៊ីជនជាតិសឹង្ហបូរីអាយុ ៤៨ ឆ្នាំម្នាក់ត្រូវបានគេរាយការណ៍ថាបានលុយចំណែកនៃការឈ្នះឆ្នោតរបស់គាត់ ទៅប្រគេនចៅអធិការនៅវត្តមួយក្នុងប្រទេសថៃដល់ទៅ ៤៤,០០០ដុល្លារ។
បុរសម្នាក់នោះមានឈ្មោះថា YC គាត់រស់នៅប្រទេសថៃជាង២០ឆ្នាំមកហើយ គាត់ស្គាល់វត្តSong Sawoeiនេះ តាមរយះមិត្តភក្តិគាត់ប្រាប់។ហើយថ្ងៃមួយគាត់បានទៅបួងសួងព្រះ នៅក្នុងវត្ត Song Sawoei បន្ទាប់មក គាត់បានត្រូវឆ្នោតជាប់ៗគ្នាជាច្រើនដង ទើបលោកត្រលប់មកវត្តនោះម្តងទៀត ដើម្បីប្រគេនលុយដល់ចៅអធិការវត្តចំនួន ១លានបាត ស្មើនិង ៤៤,០០០ដុល្លារ។ដោយឡែក លោកមិនបានបញ្ជាក់ថាលោកឈ្នះឆ្នោតបានប៉ុន្មាននោះទេ ប៉ុន្តែគេជឿថា គឺរាប់លានបាតឯនោះ។ព្រះចៅអធិការវត្ត បានប្រាប់សារព័ត៏មានអោយដឹងថា ព្រះតេជគុណនិងយកលុយនោះ ដើម្បីទុកសាងនៅក្នុងវត្ត។
គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ២០១៧ មានស្រី្តថៃម្នាក់មកពីខេត្ត Ang Thong ក៏បានឈ្នះឆ្នោតបន្ទាប់ពីបួងសួងដូចគ្នាដែរ ក្រោយមកគាត់បានយកលុយទៅប្រគេនចំនួន២លានបាត បន្ទាប់មកនៅក្នុងឆ្នាំ២០១៨ គាត់ក៏បានត្រូវឆ្នោតម្តងទៀត។
ប្រែសម្រួលដោយ ដាណយ
ប្រភព៖ mothership