នាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ព្រមានថានិងប្រើច្បាប់ទាំងអស់តទល់និងក្រុម.បា.តុ.ករ
(ថៃ) យោងតាមសារព័ត៏មាន Alijazeera ចុះផ្សាយកាលពីថ្ងៃទី ១៩ ម្សិលមិញនេះបានអោយដឹងថា លោកប្រាយុទ្ធ ព្រមានថានិងប្រើគ្រប់ច្បាប់គ្រប់មាត្រាទាំងអស់ ដើម្បីតទល់និងក្រុម.បា.តុ.ករ.ដែលបំពាននិងច្បាប់។
លោកបានបន្តថា “រដ្ឋាភិបាល ព្យាយាមធ្វើការដោះស្រាយដោយសន្តិវិធី ជាមួយក្រុម.បា.តុ.ករ.ហើយ ប៉ុន្តែស្ថានភាពគឺមិនបានប្រសើរឡើងនោះទេ។បើនៅតែបន្តបែបនេះទៀត វានិងបង្កអោយមានហានិភ័យកាន់តែខ្លាំង និងជុំរុញទៅជាអំពើហិង្សាកាន់តែច្រើន ជាពិសេសគឺប៉ះពាល់ដល់សន្តិសុខជាតិ និងព្រះមហាក្សត្រជាទីស្រលាញ់របស់ពួកយើង”។
សេចក្តីថ្លែងការណ៏នេះ បន្ទាប់ពីមានការប៉ះទង្គិចរវាងក្រុម.បា.តុ.ករ និងប៉ូលីស ដែលបង្កអោយមានអ្នករងរបួសជាច្រើន កាលពីថ្ងៃទី១៨ និងក្រោយពីក្រុម.បា.តុ.ករ.ប្រកាសថានិងធ្វើ.បា.តុ.កម្ម.ទ្រង់ទ្រាយធំម្តងទៀតនៅថ្ងៃទី២៥ វិច្ឆិកា ខាងមុខនេះ។
ប្រែសម្រួលដោយ ដាណយ
ប្រភព៖ aljazeera
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។