ឥណ្ឌាទប់លែងជាប់ខណៈអ្នកឆ្លងកូវីដ ទូទាំងប្រទេសកើនឡើងដល់ ៩លាននាក់
-

(បរទេស) យោងតាមសារព័ត៏ Channel News Asia ចុះផ្សាយនៅរសៀលថ្ងៃទី ២០ វិច្ឆិកា នេះបានអោយដឹងថា អ្នកឆ្លងជំងឺកូវីដ-១៩ នៅឥណ្ឌា គឺមានកើនឡើងខ្លាំងបំផុតស្ទើរតែទប់លែងជាប់ ខណៈគិតនៅត្រឹមថ្ងៃសុក្រនេះ ឥណ្ឌាមានអ្នកឆ្លងសរុបដល់ទៅ ៩លាននាក់ ទូទាំងប្រទេស។ឥណ្ឌាជាប្រទេសទី២ ដែលមានអ្នកឆ្លងច្រើនបំផុតក្នុងពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក ហើយនៅពេលនេះមាន ចំនួនអ្នកបាត់បង់ជីវិតគឺកើនឡើងដល់ទៅ ១៣២,០០០នាក់ នេះបើតាមសេចក្តីប្រកាសផ្លូវការរបស់ឥណ្ឌានៅរសៀលថ្ងៃសុក្រនេះ។

ឥណ្ឌាមានអ្នកឆ្លង៤៥,០០០នាក់ជារៀងរាល់ថ្ងៃ ដែលធ្វើអោយមន្ទីពេទ្យនៅទីក្រុង ញ៉ូ ដែលលី គឺស្ថិតក្នុងស្ថានភាពតឹងតែងបំផុត ចំនែកឯទីកន្លែងកប់សាកសពក៏ស្ទើរតែពេញរកកន្លែងកប់គ្មាន។លោក Mohammed Shamim ដែលជាកប់សពម្នាក់បានអោយដឹងថា "ខ្ញុំមិនធ្លាប់គិតថា កន្លែងកប់សពដ៏ធំបំផុតនៅទីក្រុង ញ៉ូ ដែលលី គឺពេញលឿនបែបនេះទេ ពីដំបូងខ្ញុំគិតថាយ៉ាងច្រើនណាស់ ខ្ញុំត្រូវកប់សាកសពតែ១០០ទៅ២០០ប៉ុណ្ណោះ ព្រោះគ្រប់យ៉ាងនិងប្រសើរឡើង ប៉ុន្តែខ្ញុំមិននឹកស្មានថាគ្រប់យ៉ាងទៅជាបែបនេះនោះទេ។ហើយនៅពេលនេះ ទីវាលនេះនៅសល់តែរណ្តៅ ៥០ ទៅ​៦០ ទៀត ប៉ុណ្ណោះ ខ្ញុំពិតជាមិនដឹងថាគួរធ្វើបែបណានោះទេ"។

ប្រែសម្រួលដោយ ដាណយ

ប្រភព៖ channelnewsasia