ស្គាល់គាត់អត់ ! បុរសម្នាក់នេះហើយដែលបានកែប្រែវាសនារបស់ក្មេងស្រី យ៉ង ស្រីនីត ១៨០ ដឺក្រេ តាមរយៈ ..(មានវិដេអូ)
ស៊ីហៀង
-

ភ្នំពេញ ៖ ពិតណាស់នាពេលនេះមានមហាជនជាច្រើនបានកំពុងតែមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើក្មេងស្រី យ៉ង ស្រីនីត ដែលរស់នៅ ភូមិភាគឦសាន នៅក្នុងខេត្ត​មណ្ឌលគីរី​​ ក្មេងស្រី យ៉ង ស្រីនីត ជាក្មេងស្រីម្នាក់មានការតស៊ូរព្យាយាមខ្លាំង ព្រោះក្រុមគ្រួសារមានជីវភាពក្រីក្រពេកទើបប្អូនស្រីត្រូវដើរលក់របស់របរបន្តិចបន្តួចយកលុយមកជួយសម្រាលក្នុងការចាយវាយប្រចាំថ្ងៃ ។ 

ទោះបីជាឆ្លងកាត់ជីវិតតស៊ូរជាច្រើនមកក៏ដោយប៉ុន្តែក្មេងស្រី  យ៉ង ស្រីនីត មានក្តីស្រមៃមួយចំនួនដែលធ្វើឲ្យគ្រប់គ្នាអាចភ្ញាក់ផ្អើលបាន គឺស្រី នីត ចង់ក្លាយអ្នកគ្រូបង្រៀន​នឹងជាសិល្បការិនី​ម្នាក់ ព្រោះនាងគិតថាប្រសិនបើក្តីស្រមៃបានក្លាយជាការពិត ក្រុមគ្រួសាររបស់ខ្លួនច្បាស់ជាលែងរស់នៅក្នុងភាពលំបាកអត់ឃ្លានដូចសព្វថ្ងៃនេះទៀតហើយ ។

យ៉ាងណាមិញ ពេលនេះឃើញថា ក្មេងស្រី យ៉ង ស្រីនីត កំពុងតែបោះជំហានបន្តិចម្តងៗទៅកាន់ក្តីស្រមៃរបស់ខ្លួនហើយ ព្រោះពេលនេះ ស្រី នីត កំពុងតែមានការជួយជ្រោមជ្រែងជាច្រើនពីសំណាក់សប្បុរសជននិងតារាល្បីមួយចំនួន ដូចជាតារាកំប្លែង នាយ ពែក មី ជាដើម និងលោក ឧកញ៉ា ស្រី ចាន់ថង ជាដើម។ 

ជាមួយគ្នានេះដែរខ្ញុំគ្រាន់តែចង់ឲ្យបងប្អូនទាំងអស់គ្នាបានជ្រាបថា ស្រី នីត មានថ្ងៃនេះគឺដោយសារតែបុរសម្នាក់ហើយបុរសម្នាក់នោះមានឈ្មោះថា « ចៅមាណព Chavmeanup » ហេតុអ្វីបាននិយាយដូច្នេះ គឺបុរសម្នាក់នេះហើយដែលបានថតរូបរបស់ស្រី នីត ជាច្រើនសន្លឹករួចយកមកបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកមុនគេបង្អស់ បន្ទាប់មកក៏ទទួលបានការចាប់អារម្មណ៍ជាច្រើនពីសំណាក់មហាជន និងមានអ្នកចែកចាយរូបថតទាំងនោះរហូតដល់រាប់សែននាក់ឯណ្ណោះ ។ 

គួរបញ្ជាក់ឲ្យដឹងផងដែរថា ចៅមាណព មិនត្រឹមតែបង្ហោះរូបថតរបស់ស្រី នីត ទេ គឺពេលនោះលោកក៏បានភ្ជាប់មកសារមួយនិងសារមួយចំនួនដែលមានអត្ថន័យបែបនេះថា ៖ «​ ស្នាមញញឹម​នៃ​សេចក្ដី​សង្ឃឹម​ របស់កុមារីម្នាក់នៅខេត្ត​មណ្ឌលគីរី​​ ដែលចង់សិក្សាហេីយចង់ប្រែក្លាយអនាគតគ្រួសារ​ នឹងសំរេចបំណងប្រាថ្នាជា​ អ្នកគ្រូបង្រៀន​នឹងជាសិល្បការិនី​ ។ បន្ទាប់​ពីលក់របស់របរបន្តិចបន្តួចអោយភ្ញៀវអស់ នាង​​បានច្រៀងបទចំរៀងដែលនាងច្រៀងពិរោះអោយយេីងទាំងអស់គ្នាស្តាប់​ បន្ទាប់​ពីទស្សនារមណីដ្ឋាន​ទឹកធ្លាក់ដាក់ដាំរួច​ » ។

នេះគឺជារឿងមួយដែលធ្វើឲ្យលោក ចៅ មាណព មានមោទនភាពខ្លាំងណាស់លោកស្ទើរតែមិនជឿសោះថា ត្រឹមតែរូបថតរបស់លោកប៉ុន្មានសន្លឹកសោះអាចផ្លាស់ប្តូរជីវភាពនិងជីវិតរបស់ក្មេងស្រីជនបទម្នាក់ឲ្យមកមានពន្លឺភ្លឺចែងចាំងដូចគេដូចឯងបាន​ ហើយរឿងនេះពិតជាគួររំភើបខ្លាំងបំផុត ៕  នៅខាងក្រោមនេះមានវិដេអូដែលបង្ហាញពីជីវិតពិតរបស់ស្រី នីត សូមទស្សនាទាំងអស់គ្នា ៖

 


អត្ថបទដោយ ៖ ម៉េងហ៊ាង