ប្រពៃណាស់ ! តារាចម្រៀង ពេជ្រ សូលីកា បួងសួងដល់វត្ថុស័កសិទ្ធ សូមអោយប្រទេសកម្ពុជាឆ្លងផុតពីជម្ងឺCovid-19 ...
ស៊ីហៀង
-

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៏មាន ផ្លូវការពាក់ព័ន្ធករណីរកឃើញ អ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន០៧នាក់ ដែលក្នុងនោះមាន០៦នាក់ជាក្រុមគ្រួសារលោក ឆែម សាវុធ អគ្គនាយកពន្ធនាគារក្រសួងមហាផ្ទៃ និងម្នាក់ទៀតជាអ្នកដំណើរមកពីអាមេរិក។

ដោយឡែកនេះបើយោងទៅតាមគណនីហ្វេសប៊ុករបស់តារាចម្រៀង ពេជ្រ សូលីកា នៅកាលពីពេលថ្មីៗនេះបានបង្ហោះសាររៀបរាប់ឲ្យដឹងថា ៖« នាងខ្ញុំ នឹង ក្រុមគ្រួសារ សូមបួងសួងដល់វត្ថុស័កសិទ្ធ សូមអោយប្រទេសកម្ពុជាឆ្លងផុតពីជម្ងឺដ៏កាចសាហាវមួយនេះផង នាងខ្ញុំ នឹង ក្រុមគ្រួសារ ពុំមានអ្វីច្រើននោះទេ គ្រាន់តែសុំទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាចូលរួម ទប់ស្កាត់ ការពារ ខ្លួនឯង អោយបានល្អប្រសើរបើសិនជាអ្នក ស្រលាញ់កូន ស្រលាញ់គ្រួសារ ស្រលាញ់ខ្លួនឯងសូមមានការប្រុងប្រយ័ត្នអោយបានខ្ពស់ Pray for Cambodia ?? »៕