Bitto សមាជិក UP10TION ធ្វើតេស្តវិជ្ជមានកូវីដ-១៩
-

(កូរ៉េខាងត្បូង) យោងតាមការអោយដឹងរបស់ T.O.P Media បានបង្ហាញថានៅថ្ងៃទី ២៩ បន្ទាប់ពីកាលវិភាគរបស់លោក Bitto បញ្ចប់ គាត់ត្រូវបានក្រសួងសុខាភិបាលទាក់ទងជូនដំណឹងមកថា លោកជាមនុស្សម្នាក់ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកជំងឺ COVID-19 ដែលទើបតែរកឃើញ នេះបើតាមការចុះផ្សាយរបស់សារព័ត៏មាន allkpop នៅថ្ងៃ៣០ វិច្ឆិកា នេះ។

បន្ទាប់ពីទទួលបានការជូនដំណឹងនេះ គាត់ត្រូវបានគេនាំទៅធ្វើតេស្តភ្លាមៗហើយទទួលបានការធ្វើរោគវិនិច្ឆ័យវិជ្ជមាននៅថ្ងៃទី ៣០ ពេលព្រឹក។ T.O.P Media បានបញ្ជាក់ថារាល់សិល្បករនិងបុគ្គលិកទាំងអស់ដែលបានទាក់ទងជាមួBitto បច្ចុប្បន្នកំពុងតធ្វើតេស្តទាំងអស់គ្នា​ និងដាក់នៅដាច់ដោយឡែក ហើយអគារក្រុមហ៊ុនត្រូវបិទបណ្តោះអាសន្ន តាមការណែនាំរបស់ក្រសួងសុខាភិបាល។ 

ក្រុមហ៊ុនបានសុំអភ័យទោសចំពោះបុគ្គលិកទាំងអស់ដែលបានទាក់ទងជាមួយBitto ដោយសារតែគាត់ក៏មិនបានដឹងថាគាត់បានទាក់ទងជាមួយអ្នកជំងឺ COVID-19ដូចគ្នាដែរ ។គួរបញ្ជាក់ថា UP10TION នឹងលុបចោលរាល់សកម្មភាពនាពេលអនាគតដែលបានគ្រោងទុកទាំងអស់សំរាប់ពេលឥឡូវនេះសិន។

ប្រែសម្រួលដោយ ដាណយ

ប្រភព៖ allkpop