ទៀតហើយ ! ព្រឹកនេះក្រសួងប្រកាសថា រកឃើញ ទារកអាយុ ៧ខែម្នាក់ឆ្លងកូវីដ-១៩ នៅខណ្ឌច្បារអំពៅ
ស៊ីហៀង
-

គិតត្រឹមម៉ោង០៧៖០០ព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០នេះ នៅកម្ពុជារកឃើញអ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប ៣២៦នាក់ (ស្ត្រី ៧៣នាក់ និងបុរស ២៥៣នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ៣០៤នាក់ និងអ្នកសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ ចំនួន២២នាក់។

យ៉ាងណាមិញអ្វីដែលធ្វើឲ្យរន្ធត់ចិត្តខ្លាំងនោះគឺនៅក្នុងការឆ្លងនេះត្រូវបានរកឃើញថាមានទារកអាយុ ៧ខែម្នាក់ក៏បានឆ្លងកូវីដ-១៩ ដែរនៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នេះជារឿងមួយដែលគួរឲ្យព្រួយបារម្ភយ៉ាងខ្លាំងនៅពេលនេះ ដូច្នេះហើយសូមបងប្អូនខ្មែរទាំងអស់សូមបង្កើនការប្រុងប្រយ័ត្ននិងចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩នេះជាមួយនិងក្រសួងសុខាភិបាលទាំងអស់គ្នា បងប្អូនត្រូវ លាងសម្អាតដៃជាមួយសាប៊ូរ បា.ញ់អាល់កុលនិង ជេលលាងដៃឲ្យបានញឹកញាប់ ព្រោះវាអាច ស.ម្លា.ប់ មេរោគកូវីដនេះ បាន ៕