(បរទេស) មេដឹកនាំលេចធ្លោបំផុតនៃ.បា.តុ.កម្ម.ប្រឆាំងនឹងរដ្ឋាភិបាលថៃលោក Arnon Nampa នឹងមេដឹកនាំ.បា.តុ.ករ.ប៉ុន្មានរូបទៀត បានបង្ហាញខ្លួននៅឯស្ថានីយ៍ប៉ូលីសមួយកាលពីថ្ងៃច័ន្ទ (៣០ វិច្ឆិកា)តាមការកោះហៅ ក្នុងការចោទប្រកាន់ពីបទប្រមាថព្រះមហាក្សត្រ Maha Vajiralongkorn ប៉ុន្តែពួកគេនិយាយថាការធ្វើ.បា.តុ.កម្ម.របស់ពួកគេនិងមិនត្រូវបញ្ឈប់នោះទេ នេះបើតាមការចុះផ្សាយរបស់សារព័ត៏មានChannel News Asia កាលពីថ្ងៃ៣០ម្សិលមិញនេះ។
នេះជាលើកទីមួយក្នុងរយៈពេលជាងពីរឆ្នាំដែលមានមនុស្សត្រូវបានចោទប្រកាន់ពីបទប្រមាថព្រះមហាក្សត្រតាមមាត្រា ១១២ ក្នុងក្រមព្រហ្មទណ្ឌប្រទេសថៃដែលអាចមានន័យថានឹងត្រូវជាប់ពន្ធនាគាររហូតដល់ ១៥ ឆ្នាំ។លោកArnon បានប្រាប់អ្នកសារព័ត៏មានថា “ ច្បាប់មាត្រាទី១១២ជាច្បាប់អយុត្តិធម៍ ខ្ញុំមិនអោយតម្លៃអ្វីទេទៅដល់ច្បាប់នោះទេ ហើយខ្ញុំត្រៀមខ្លួនរួចជាស្រេចដើម្បីតតាំង ចំពោះប្រព័ន្ធអយុត្តិធម៏មួយនេះ”។លោកបន្តថា ពួកយើង និងក្រុម.បា.តុ.ករ.មិនបញ្ឈប់និងមិនភិតភ័យចំពោះការ.ស.ម្លុ.ត.គំ.រា.ម មិនអោយពួកយើងបញ្ចេញសំលេងមួយនេះទេ។
គួរបញ្ជាក់ថា មេដឹកនាំ.បា.តុ.កម្ម.សរុប ៧ នាក់ប្រឈមនឹងការចោទប្រកាន់ពីបទប្រមាថព្រះមហាក្សត្រ។ ពួកគេនិងអ្នកតវ៉ារាប់សិបនាក់ផ្សេងទៀតប្រឈមនឹងការចោទប្រកាន់ផ្សេងទៀតទាក់ទងនឹង.បា.តុ.កម្ម.ចាប់តាំងពីខែកក្កដា។
ប្រែសម្រួលដោយ ដាណយ
ប្រភព៖ channelnewsasia.