គ្រាន់ឮដល់ស្មាតហ្វូន OPPO លោកអ្នកប្រាកដជាស្រមៃនឹកឃើញដល់កាមេរ៉ាស៊ែលហ្វី និងកាមេរ៉ាក្រោយនៃស្មាតហ្វូននេះបាត់ទៅហើយ។ បើងាកទៅមើលស្មាតហ្វូនត្រកូល Reno វិញ គឺជាស្មាតហ្វូនដែលមានទាំងការឌីហ្សាញយ៉ាងស៊ីវិល័យ រួមទាំងបច្ចេកវិទ្យាទំនើបថ្មីៗដ៏ឥតខ្ចោះ។
ជាក់ស្តែងដូចស្មាតហ្វូនម៉ូដែល OPPO Reno4 ឌីហ្សាញចេញមកពោរពេញគំនិតច្នៃប្រឌិត ដោយរចនាជាមួយ ស្ទាយ៍ស៊ីវិល័យ ពណ៌ទាន់សម័យ រូបរាងទាក់ទាញ កម្រាស់ស្តើងមហាស្តើង ស្រួលសម្រាប់ស្រីៗដាក់ចូលកាបូប ហើយបុរសៗស្រួលស្នៀតចូលហ៊ោប៉ៅខោ។
ចង់ដឹងឲ្យស៊ីជម្រៅពីរចនាបថឌីហ្សាញរបស់ស្មាតហ្វូន OPPO Reno4 ពិសេសត្រង់ណា? ហើយមានអ្វីពិសេសទៀត?
• រូបរាងស្រឡូន៖ ស្មាតហ្វូន Reno4 រចនាឡើងជាមួយទម្ងន់ 165g និងកម្រាស់ 7.7mm ស្តើងស្រាលខ្លាំងអាចសូកចូលសៀវភៅ ស្រួលចាប់កាន់ ស្រួលដាក់ចូលហ៊ោប៉ៅខោមើលសឹងមិនឃើញ។
• រចនាបថពណ៌ខាងក្រោយ៖ Reno4 មានជម្រើស ៣ ពណ៌ដ៏រស់រវើកជាមួយនឹង Space Black (ពណ៌ខ្មៅ) បង្ហាញនូវគំនូសម៉ូដដ៏ស្រស់ស្អាតក្នុងលំហងងឹត ដែលរំលេចឡើងនូវក្បូរក្បាច់រចនាដ៏ស៊ីវិល៏យ ពន្លឺភ្លឺចែងចាំង និងរលើបរលោង។ រីឯ Galactic Blue (ពណ៌ខៀវ) គឺជាពណ៌ប្លែកភ្នែកដ៏កម្រ ដែលចែងចាំងប្រៀបបានដូចទៅនឹងសមុទ្រពន្លឺនៃហ្វូងតារាតូចៗ។ ចំណែក Nebula Purple (ពណ៌ស្វាយ) ជាដ៏ ប្លែក សម្រាប់មិត្តៗយុវវ័យ ពិសេសមិត្តនារីៗឃើញភ្លាមដឹងស្រលាញ់ភ្លែតហ្មង៎។
• កាមេរ៉ា៖ ស្មាតហ្វូននេះរចនាឡើងបន្ស៊ីគ្នាជាមួយកាមេរ៉ាខាងក្រោយ 4 គ្រាប់ (48+8MP+2MP+2MP) និងកាមេរ៉ាមុខស៊ែលហ្វីភ្លោះទម្លុះអេក្រង់ទំហំ 32MP ថតច្បាស់គ្រប់ពេលមិនថាថតពេលថ្ងៃ ឬថតពេលយប់។
• ថាមពលថ្ម: ថ្មជាផ្នែកមួយដ៏សំខាន់មុននឹងសម្រេចចិត្តទិញទូរស័ព្ទ។ សម្រាប់ Reno4 មានទំហំថ្ម 4015mAh ជាមួយកម្លាំងសាកថ្មល្បឿនលឿន 30W VOOC Flash Charge 4.0 ដែលអាចសាកពេញក្នុងរយៈពេលត្រឹមតែ 55 នាទីតែប៉ុណ្ណោះ។
ឈប់! ឈប់! នៅមិនទាន់អស់ទេ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី 2 ខែមករា ឆ្នាំ 2021 នឹងមានកម្មវិធីប្រូម៉ូសិនពិសេសៗសម្រាប់ឆ្នាំថ្មីទៅលើស្មាតហ្វូន OPPO Reno4 ។ សម្រាប់ព័ត៌មានបន្ថែម និងលម្អិតអំពីកម្មវិធី NEW YEAR, NEW OPPO សូមចូលទៅកាន់ផេកហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុន OPPO ទាំងអស់គ្នា៕