ដូចដែលប្រិយមិត្តបានជ្រាបហើយថា តំណាងអយ្យការក្រោយការសាកសួរបុគ្គលឈ្មោះ នី ណាក់ មានគណនីហ្វេសប៊ុកឈ្មោះ IMan-KH អស់ជាច្រើនម៉ោងនោះ បានសម្រេចចោទប្រកាន់បុគ្គលរូបនេះពីបទល្មើស «ញុះញង់ឲ្យមានការរើសអើង» តាមមាត្រាទី ៣០៧ នៃក្រមព្រហ្មទណ្ឌ និងបទល្មើស «ជេរប្រមាថមន្ត្រីសាធារណៈ» តាមមាត្រាទី ៤៩៤ និង ៤៩៦ នៃក្រមព្រហ្មទណ្ឌ ។
យ៉ាងណាមិញក្រោយពេលបុគ្គលឈ្មោះ នី ណាក់ នេះត្រូវបានចាប់ខ្លួនស្រាប់តែនាយ ពែកមី បានបង្ហោះសារបែបនេះថា «ទោះគាត់ធ្លាប់ជេខ្ញុំ នឹងដៀលខ្មែរ តែគាត់បានចែករំលែកចំណេះដឹងជាច្រើនដល់ប្រជាកសិករ រួមទាំងខ្ញុំដែរ គាត់គឺជាធនធានដ៏ល្អម្នាក់។ តែទាស់អារឿងរិះគន់គេ ដៀមដាមគេនឹងម៉ង រិះគន់ត្រូវក៏ត្រូវ តែពេលរិះគន់ខុសគឺមានទោស សង្ឃឹមថាគាត់នឹងកែខ្លួន ជូនពរសំណាងល្អ នីណាក់ » ។
សូមបញ្ជាក់ថា ការចាប់ខ្លួនបុគ្គលឈ្មោះ នី ណាក់ ធ្វើឡើងក្រោយពីបុគ្គលរូបនេះបានប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក បង្ហោះសារឌឺដងប្រមុខដឹកនាំរាជរដ្ឋាភិបាលកាលពីថ្ងៃទី ០៧ ខែធ្នូ ដែលមានខ្លឹមសារថា « ខ្ញុំបានត្រៀមឬព្រៀងលិខិត និងឯកសាររួចរាល់អស់ហើយក្នុងការស្នើដាក់ទ្រុងមាន់របស់ខ្ញុំក្នុងភាពអាសន្ន ព្រោះមូលហេតុ មានមេរោគផ្តាសាយរលាកផ្លូវដង្ហើម កំពុងតែរាតត្បាតក្នុងកសិដ្ឋាន។ ខ្ញុំមិនចង់គិតដល់ចំណុចនេះទេ ព្រោះវាធ្វើអោយខូចខាតសេដ្ឋកិច្ចរបស់កូនមាន់យ៉ាងធ្ងន់ធ្ងរ។ ខ្ញុំសង្ឃឹមថា កូនមាន់នឹងចេះពាក់ម៉ាស់គ្រប់គ្នាហើយដេកនៅក្នុងទ្រុង កុំចេញក្រៅអោយសោះបើគ្មានការចាំបាច់ ៕