(បរទេស) ក្រសួងសុខាភិបាលសិង្ហបុរី បាននិយាយកាលពីថ្ងៃអង្គារម្សិលមិញថា រាល់អ្នកកាន់លិខិតឆ្លងដែនរយៈពេលវែងនិងអ្នកទេសចររយៈពេលខ្លីជាមួយនឹងការធ្វើដំណើរទៅចក្រភពអង់គ្លេសនាពេលថ្មីៗនេះនឹងមិនត្រូវបានអនុញ្ញាតឱ្យចូលប្រទេសសិង្ហបុរីចាប់ពីម៉ោង ១១ និង ៥៩ នាទីយប់ថ្ងៃពុធ (២៣ ធ្នូ) ឡើយ នេះបើតាមការចុះការផ្សាយរបស់សារព័ត៏មានCNA នៅថ្ងៃទី២៣ធ្នូនេះ។
មិនតែប៉ុណ្ណោះ អ្នកដំណើររួមទាំងអ្នកទេសចររយៈពេលខ្លីដែលបានធ្វើដំណើរទៅចក្រភពអង់គ្លេសក្នុងរយៈពេល ១៤ ថ្ងៃចុងក្រោយនេះនឹងមិនត្រូវបានអនុញ្ញាតឱ្យចូលឬសូម្បីតែធ្វើដំណើរឆ្លងកាត់(ប្តូរជើងយន្តហោះ)ក្នុងប្រទេសសិង្ហបុរីឡើយ។
គួរបញ្ជាក់ថា ការប្រកាសនេះធ្វើឡើងបន្ទាប់ពីការរកឃើញវីរុសឆ្លងវីរុសឆ្លងទម្រង់ថ្មីនៅក្នុងចក្រភពអង់គ្លេសដែលរដ្ឋមន្ត្រីសុខាភិបាលអង់គ្លេសលោក Matt Hancock បាននិយាយថា“ មិនអាចគ្រប់គ្រងបាន” ។
យ៉ាងណាមិញ ប្រទេសសិង្ហបុរីបាននិយាយថា“ ដើម្បីកាត់បន្ថយហានិភ័យនៃការរាលដាលដល់ប្រទេសសិង្ហបុរីយើងកំពុងដាក់កម្រិតព្រំដែនថ្មីសម្រាប់អ្នកធ្វើដំណើរពីចក្រភពអង់គ្លេសសម្រាប់ការប្រុងប្រយ័ត្នបន្ថែមទៀត” ។
ប្រែសម្រួលដោយ ដាណយ
ប្រភព៖ channelnewsasia