(បរទេស) យោងតាមការចុះផ្សាយរបស់សារព័ត៏មាន 9NEWS នៅរសៀលថ្ងៃទី២៣ ធ្នូនេះបានអោយដឹងថា ប្រធានាធិបតីរុស្ស៊ីវ្លាឌីមៀ ពូទីន បានចុះហត្ថលេខាលើច្បាប់ដែលផ្តល់អភ័យឯកសិទ្ធិពិសេសពេញមួយជីវិតពីការកាត់.ទោ.ស ដល់អតីតប្រធានាធិបតីនិងសមាជិកគ្រួសារ ហើយច្បាប់នេះគឺជាផ្នែកមួយនៃកំណែទម្រង់រដ្ឋធម្មនុញ្ញដ៏សំខាន់ដែលធ្វើឱ្យលោកពូទីន អាចកាន់អំណាចដល់ឆ្នាំ២០៣៦ឯណោះ។
កាសែតមូស្គូថែមស៍ បានរាយការណ៍ថាច្បាប់ដែលត្រូវបានអនុម័តកាលពីថ្ងៃអង្គារកើតឡើងចំពេលមានសំណួរទាក់ទងនឹងអនាគតរបស់លោកពូទីនបន្ទាប់ពីអាណត្តិរបស់លោកនិងត្រូវបញ្ចប់នៅឆ្នាំ ២០២៤ ហើយតាមច្បាប់រុស្ស៊ីបច្ចុប្បន្ន ប្រធានាធិបតីមិនអាចត្រូវបានកាត់.ទោ.សពីបទឧក្រិ.ដ្ឋដែលបានប្រព្រឹត្តក្នុងពេលកំពុងកាន់តំណែងឡើយ។
ការផ្លាស់ប្តូរថ្មីពង្រីកអភ័យឯកសិទ្ធិលើសពីមុខតំណែងអតីតប្រធានាធិបតី និងធ្វើអោយពួកគេរួចផុតពីការ ឆែកឆេរ ស៊ើបអង្កេត ចាប់.ខ្លួន និងកា.ត់ទោ.សពេញមួយជីវិតតែម្តង។
យ៉ាងណាមិញ ច្បាប់ពិសេសមួយនេះ និងផ្តល់តំណែងអោយអតីតប្រធានាធិបតិរុស្ស៊ីក្លាយជាសមាជិកព្រឹទ្ធសភាមួយជីវិត ហើយបើសិនជាបញ្ចប់អាណត្តិហើយលោកមិនចង់ឈរឈ្មោះបន្ត លោកក៏មានតំណែងក្នុងព្រឹទ្ធសភារងចាំលោកជាស្រេច។
តែគួរបញ្ជាក់ថា ច្បាប់នេះក៏បានចែងនិតិវិធីខ្លះក្នុងការដកអភ័យឯកសិទ្ធពិសេសនេះបើរូបលោកត្រូវចោទប្រកាន់ពីបទក្បត់ជាតិឬឧក្រិ.ដ្ឋកម្មដែលធ្ងន់ធ្ងរខ្លាំង អភ័យឯកសិទ្ធនេះនិងត្រូវអនុម័តដកដោយតុលាកំពូលសហព័ន្ធរុស្ស៊ីនិងតុលាការធម្មនុញ្ញក្រុមប្រឹក្សាសហព័ន្ធក្នុងរយះពេល៣ខែ។
ប្រែសម្រួលដោយ ដាណយ
ប្រភព៖ 9news