(បរទេស) តាមការចុះផ្សាយរបស់BBCកាលពីថ្ងៃម្សិលមិញបានអោយដឹងថា វេជ្ជបណ្ឌិតជនជាតិអាមេរិកស្បែកខ្មៅម្នាក់ នៅរដ្ឋIndianapolis បានស្លា.ប់ ដោយសារកូវីដ-១៩ ហើយគាត់រៀបរាប់ថា គ្រូពេទ្យស្បែកសម្នាក់បដិសេធមិនព្យាបាលគាត់អោយបានត្រឹមត្រូវដោយសារតែគាត់មានស្បែកខ្មៅ។
នៅក្នុងវីដេអូដែលគាត់បានថតនៅឯមន្ទីពេទ្យសាកលវិទ្យាល័យនៅ រដ្ឋIndiana ភាគខាងជើង អ្នកស្រី Susan Moore បាននិយាយថា គាត់ត្រូវ “សុំអង្វរ” ដើម្បីទទួលបានការព្យាបាល។
អ្វីដែលគួរអោយសោកស្តាយ វេជ្ជបណ្ឌិតរូបនេះបានទទួលមរណភាពកាលពីសប្តាហ៍មុន ហើយគាត់បានសរសេររៀបរាប់ពីការឈឺចាប់ នឹងបានចោទប្រកាន់គ្រូពេទ្យស្បែកសម្នាក់នោះក្នុងហ្វេសប៊ុករបស់គាត់ថា “ គាត់មិនបានទាំងស្តាប់សួតខ្ញុំផង គាត់មិនទាំងបានប៉ះខ្ញុំផង គាត់មិនទាំងបានពិនិត្យឲ្យខ្ញុំផង តែគាត់ប្រាប់ថាខ្ញុំមិនអី ទាំងដែលការពិតខ្ញុំដកដ.ង្ហើមស្ទើរតែលែងរួចទៅហើយ”។
គាត់បានបន្តថា “ ខ្ញុំត្រូវធ្វើជាគ្រូពេទ្យផងនឹងអ្នកជំងឺផង គ្រូពេទ្យម្នាក់នោះមិនខ្វល់ពីខ្ញុំទោះបីជាខ្ញុំសុំអង្វរការព្យាបាលយ៉ាងណា គឺនេះព្រោះតែខ្ញុំមានស្បែកខ្មៅ”។
ដោយឡែក សេចក្តីថ្លែងការណ៍របស់មន្ទីរពេទ្យបាននិយាយថា "ក្នុងនាមជាមន្ទីពេទ្យមួយដែលប្តេជ្ញាចិត្តព្យបាលដោយ សមធម៌និងកាត់បន្ថយភាពរើសអើងពូជសាសន៍ នឹងប្រកបដោយវិជ្ជាជីវះក្នុងការថែទាំអ្នកជំងឺ ពួកយើងសន្យថានឹងស៊ើបអង្កេតរាល់ការចោទប្រកាន់នេះអោយបានល្អិតល្អន់បំផុត" ។
គួរបញ្ជាក់ថា យោងតាមគេហទំព័រ GoFundMe ដែលបានបង្កើតឡើងដើម្បីជួយរ៉ាប់រងការចំណាយរបស់ក្រុមគ្រួសារលោកវេជ្ជបណ្ឌិត Moore ត្រូវបានជួយឧបត្ថមដល់កូនប្រុសអាយុ ១៩ ឆ្នាំឈ្មោះ Henry និងឪពុកម្តាយរបស់នាងដែលមានជំងឺវង្វេងវង្វាន់។ ទំព័រនេះបានរៃអង្គាសប្រាក់បានជាង ១០២,០០០ ដុល្លាររួចទៅហើយ ដើម្បីជួយដល់គ្រួសារវេជ្ជបណ្ឌិតរូបនេះ។
ប្រែសម្រួលដោយ ដាណយ
ប្រភព៖ bbc.