(បរទេស) រដ្ឋមន្ត្រីសុខាភិបាលតួកគីលោក Fahrettin Koca បាននិយាយនៅថ្ងៃអាទិត្យម្សិលមិញថា ការផ្តល់ការដឹកជញ្ជូនវ៉ាក់សាំង កូវីដ-១៩ ដំបូងរបស់ស៊ីណូវ៉ាក់ពីប្រទេសចិនទៅកាន់ប្រទេសទួរគីត្រូវបានពន្យារពេល ១-២ ថ្ងៃដោយសារករណីវីរុសឆ្លងនៅទីក្រុងប៉េកាំងតែប៉ុណ្ណោះ នេះបើតាមការចុះផ្សាយរបស់សារព័ត៏មាន CNAនៅថ្ងៃទី២៨ធ្នូនេះ។
ប្រទេសតួកគីបានយល់ព្រមទិញវ៉ាក់សាំងចំនួន ៥០ លានដូសពីក្រុមហ៊ុនចិនSinovac ហើយរំពឹងថានឹងមានការចែកចាយចំនួន ៣ លានដូសដំបូងនៅថ្ងៃច័ន្ទ។ដោយឡែកប្រទេសទូគី ក៏នឹងបញ្ជាទិញវ៉ាក់សាំង ៤.៥ លានដូសដែលបង្កើតដោយ BioNTech និង Pifzer ដែលមានជម្រើសដើម្បីទទួលបាន ៣០ លានដូសបន្ថែមទៀតនៅពេលក្រោយដូចគ្នា។
គួរបញ្ជាក់ថា ដោយសារតែមានការជូនដំណឹងពីទីក្រុងប៉េកាំងក្នុងការរកឃើញករណីឆ្លងកូវីដ-១៩នៅគយក្រុងប៉េកាំងទើបការចល័តវ៉ាក់សាំងត្រូវបានផ្អាកជាបណ្តោះអាសន្ន។ដូច្នេះហើយលោករដ្ឋមន្រ្តីក្រសួងសុខាភិបាលចិន បានបន្តថា ដោយសារតែបញ្ហានេះ វ៉ាក់សាំងនឹងត្រូវដឹកពីប្រទេសចិនមកទួគីគឺអាចនឹងមានការយឺតយ៉ាវ១ឬក៏២ថ្ងៃ។
ប្រែសម្រួលដោយ ដាណយ
ប្រភព៖ channelnewsasia