(បរទេស) តួលេខពីសាកលវិទ្យាល័យចន ហបគីនស៍ បានបង្ហាញថា សហរដ្ឋអាមេរិកមានចំនួនអ្នកឆ្លងកូវីដ-១៩សរុបលើស១៩លាននាក់ឯណោះ កាលពីថ្ងៃអាទិត្យ(២៧ធ្នូ) ដោយបានបន្ថែមករណីថ្មីចំនួន ១លានករណីក្នុងរយះពេលតិចជាងមួយសប្តាហ៍ នេះបើតាមការចុះផ្សាយរបស់សារព័ត៏មានCNA នៅថ្ងៃទី២៨ធ្នូនេះ។
ស្ថាប័នរបស់សហរដ្ឋអាមេរិក ដែលមានមូលដ្ឋាននៅទីក្រុងបាល់ទីម័របាននិយាយថា សហរដ្ឋអាមេរិកបានកត់ត្រាករណីថ្មីចំនួន ១៦៥,១៥១ ករណីក្នុងរយៈពេល ២៤ ម៉ោងដោយសរុបចំនួនអ្នកឆ្លងទូទាំងប្រទេសគឺដល់ទៅ ១៩,១០៧.៦៧៥ ករណី។
ព្រឹត្តិការណ៍ថ្មីគួរឱ្យញញើតនេះកើតឡើងតែ ៦ ថ្ងៃប៉ុណ្ណោះបន្ទាប់ពីសហរដ្ឋអាមេរិកបានឈានដល់ចំណុចកំពូលចំនួន ១៨ លានករណី។យ៉ាងណាមិញ ជនជាតិអាមេរិកជាងមួយលាននាក់ហើយដែលបានទទួលការចាក់វ៉ាក់សាំង ហើយមន្រ្តីជំនាញបានសារភាពថាល្បឿននៃដំណើរការនេះគឺយឺតជាងកាលវិភាគ ហើយទោះបីជាមានការផ្តល់ជូនវ៉ា់កសាំងក៏ដោយ ប៉ុន្តែគេមើលឃើញថាវាមិនបានជួយទប់ស្កាត់ការកើនឡើងនៃការឆ្លងនោះទេ ព្រោះពលរដ្ឋជាច្រើននៅតែបន្តនាំគ្នាធ្វើដំណើរ។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃអាទិត្យម្សិលមិញនេះ អាមេរិកមានអ្នកឆ្លងសរុបចំនួន ១៩,១០៧,៦៧៥ ករណី នឹងស្លា.ប់ដល់ទៅ ៣៣៣,០៦៩នាក់។
ប្រែសម្រួលដោយ ដាណយ
ប្រភព៖ channelnewsasia.