(បរទេស) តាមការចុះផ្សាយរបស់សារព័ត៏មានBBC បានអោយដឹងថា បុរសជាអ្នកជំងឺវ័យ៣៧ឆ្នាំម្នាក់ ត្រូវបានប៉ូលីសចោទប្រកាន់ពីបទ.ឃា.ត.កម្មនិងឧ.ក្រិដ្ឋ.កម្មស្អ.ប់ ក្រោយបុរសរូបនេះបានប្រើធុងអុកស៊ីសែនវា.យទៅលើអ្នកជំងឺកូវីដ-១៩ វ័យ៨២ឆ្នាំម្នាក់ ដែលរួមបន្ទប់ជាមួយខ្លួនរហូតដល់.បាត់.បង់ជី.វិត។
យោងតាមប៉ូលីសនៅ Los Angeles បានអោយដឹងថា Jesse Martinez មិនពេញចិត្តនៅពេលដែលបុរសអាយុ ៨២ ឆ្នាំដែលកំពុងសម្រាកព្យាបាលនៅបន្ទប់ រួមជាមួយខ្លួននោះបានចាប់ផ្តើមធ្វើការអធិស្ឋាន ទើបរូបគេបានធ្វើការវា.យជំងឺម្នាក់នោះរហូតដល់របួ.សធ្ងន់និងបាត់.បង់ជី.វិតនៅថ្ងៃបន្ទាប់។
ប៉ូលីសបានបន្ថែមថា អ្នកជំងឺទាំង២នាក់នេះគឺមិនធ្លាប់ស្គាល់គ្នាទេ ហើយហេតុការណ៍នេះបានកើតឡើងនៅមន្ទីពេទ្យ Antelope Valley ភាកខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា ក្រោយរូបគេបានធ្វើសកម្មភាពវា.យនៅពេលដែលក្រុមគ្រូពេទ្យមិននៅ។
គួរបញ្ជាក់ថា ជន.ស.ង្ស័យ ត្រូវបានប៉ូលីសចា.ប់ខ្លួន ក្រោយទទួលបានការាយការណ៍ពីខាងមន្ទីពេទ្យ និងចោទប្រកាន់ពីបទមនុ.ស្ស.ឃា.ត ការបង្កើនឧ.ក្រិ.ដ្ឋកម្ម.ស្អប់និងការ.រំលោ.ភបំ.ពានលើមនុស្សចាស់។
ប្រែសម្រួលដោយ ដាណយ
ប្រភព៖ bbc