(បរទេស) សមាជិកព្រឹទ្ធសភាអាមេរិក នឹងជាអ្នកតំណាងរាស្ត្រមកពីរដ្ឋ Louisiana បានទទួលមរណភាព ដោយសារកូវីដ-១៩ កាលពីថ្ងៃទី២៩ធ្នូម្សិលមិញនេះ ដែលលោកគឺជាសមាជិកទី១ក្នុងព្រឹទ្ធសភានិងវ័យក្មេងបំផុតដែលបានស្លា.ប់ដោយសារកូវីដ-១៩ នេះបើតាមការចុះផ្សាយរបស់CNA នៅថ្ងៃទី ៣០ ធ្នូនេះ។
លោក Luke Letlow មកពីគណបក្សសាធារណរដ្ឋដែលមានអាយុ ៤១ ឆ្នាំបានជាប់ឆ្នោតជាមណ្ឌលទី ៥ របស់រដ្ឋ Louisiana ហើយនឹងត្រូវស្បថចូលកាន់តំណែងនៅថ្ងៃអាទិត្យនេះ តែជាអកុសល្យលោកបានទទួលម.រណភាពជាមុន។
អភិបាលខេត្ត Louisiana លោក John Bel Edwards បាននិយាយថា“ វាពិតជាមានទឹកចិត្តក្រៀមក្រំ និងសូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសាររបស់សមាជិកសភាជាប់ឆ្នោតលោក Luke Letlow នៅពេលដែលគាត់បានទទួលម.រណភាពបន្ទាប់ពី បានចូលរួមក្នុងការប្រយុទ្ធជាមួយនឹង កូវីដ-១៩ អស់រយះពេលជាយូរមកនេះ។
លោកEdwardsបានបន្តថា "ខ្ញុំខូចចិត្តណាស់ដែលគាត់នឹងមិនអាចបម្រើប្រជាជនរបស់យើងក្នុងនាមជាអ្នកតំណាងពលរដ្ឋអាមេរិក នៅក្នុងរដ្ឋនេះ ប៉ុន្តែខ្ញុំកាន់តែមានទុក្ខព្រួយចំពោះក្រុមគ្រួសាររបស់គាត់ ដែលបា.ត់បង់មនុស្សជាទីស្រឡាញ់ក្នុងពេលដ៏ខ្លីបែបនេះ" ។
ប្រែសម្រួលដោយ ដាណយ
ប្រភព៖ channelnewsasia