ឆ្លងកាន់តែច្រើន! ក្រសួងសុខាភិបាលថៃរាយការណ៍ករណីឆ្លងកូវីដ-១៩ដល់ទៅ ២៥០ ករណីថ្មីនៅថ្ងៃនេះ
(បរទេស) ក្រសួងសុខាភិបាលថៃនៅថ្ងៃពុធនេះបានរាយការណ៍ពីករណីឆ្លង កូវីដ-១៩ ថ្មីចំនួន ២៥០ ករណី ហើយរហូតដល់ទៅ ២៤១ ករណីជាការឆ្លងលើពលរដ្ឋថៃក្នុងសហគមន៍ ១នាក់ជាពលករចំណាកស្រុក និង៨នាក់ជាករណីនាំចូលពីក្រៅប្រទេស នេះបើតាមសារព័ត៏មានBangkok Post ចុះផ្សាយនៅរសៀលថ្ងៃទី ៣០នេះ។
លោកវេជ្ជបណ្ឌិត Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពកូវីដ-១៩ បានអោយដឹងថា ការឆ្លងថ្មីក្នុងសហគមន៍ទាំង ២៤១ ករណី ភាគច្រើនរកឃើញនៅបាងកក, អយុធ្យា, រ៉ាណុង, ណុនបូរី, ឆុនបូរី, រ៉ាយ៉ង, ច័ន្ទបូរី និងតាមបណ្តាខេត្តមួយចំនួនទៀត។
គួរបញ្ជាក់ថា គិតមកត្រឹមថ្ងៃនេះ ប្រទេសថៃមានអ្នកឆ្លងសរុបចំនួន ៦,៦៩០ ករណី ជាសះស្បើយ ៤,២១២ ករណី និងស្លា.ប់៦១ នាក់។
ប្រែសម្រួលដោយ ដាណយ
ប្រភព៖ bangkokpost
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។