«​ Live Together » វីដេអូចម្រៀងថ្មីជានិពន្ធដោយ Noly Record និងបកស្រាយរួមគ្នាដោយតារាល្បីៗ ៦ រូប ដើម្បីជាការលើកទឹកចិត្តបោះជំហានទៅមុខរួមគ្នា ជំនះភាពលំបាកៗ និងបង្កើនភាពរស់រវើកជាមួយគ្នា (មានវិដេអូ)
ស៊ីហៀង
-

ដូចដែលអ្នកទាំងអស់គ្នាបានដឹងហើយថា នៅក្នុងឆ្នាំ 2020 នេះគឺជាឆ្នាំមួយដែលប្រទេសកម្ពុជា ក៏ដូចជាពិភពលោកទាំងមូលបានជួបប្រទះនូវរឿងរ៉ាវលំបាកៗ ដោយទទួលរងឥទ្ធិពលពីជំងឺដ៏កាចសាហាវ Covid-19 ខ្យល់ព្យុះ ទឹកជំនន់ វិបត្តិសេដ្ឋកិច្ច និងរងទុក្ខជាមួយបញ្ហាជាច្រើនទៀត ហើយអាចនិយាយបានថាជាឆ្នាំដែលលំបាកសម្រាប់ពួកយើងឆ្លងកាត់ការលំបាក ឬឧបសគ្គមួយនេះ។

តួយ៉ាងនៅដើមឆ្នាំ 2021 ក្រុមហ៊ុន OPPO ក៏បានផលិតវីដេអូចម្រៀងពីរោះដ៏មានអត្ថន័យជ្រាលជ្រៅ លើកទឹកចិត្ត និងផ្តល់កម្លាំងចិត្តចំពោះមនុស្សទូទាំងសាកលលោក ពិសេសប្រជាជនកម្ពុជាឲ្យបង្កើនភាពរស់រវើកជាមួយគ្នាក្នុងឆ្នាំ 2021 ដែលវីដេអូបទចម្រៀងនោះមានចំណងជើងថា «Live Together»។

សម្រាប់វីដេអូចម្រៀងដ៏មានអត្ថន័យនេះ គឺជាស្នាដៃនិពន្ធតាក់តែងដោយលោក Noly ជាតារាចម្រៀង Original Song និងជាអ្នកនិពន្ធដ៏ល្បីឈ្មោះមួយរូបនៅក្នុងប្រទេសកម្ពុជា។

ពិសេសនៅក្នុងបទចម្រៀងនេះគឺមានការចូលរួមបកស្រាយរួមគ្នាដោយតារាចម្រៀងល្បីៗឈ្មោះដូចជា STEP, រ៉េត ស៊ូហ្សាណា, HENG និងតារាចម្រៀងផ្សេងៗដូចជា Raven Blaze, Yaya, Sun Flower, កែវ សុខផេង និងបវរកញ្ញា ហេង សុទ្ធនិស្ស័យ។

អ្វីដែលកាន់តែពិសេសក្នុងប្លង់មួយចំនួននៃវីដេអូចម្រៀងនេះ ឃើញថាថតដោយប្រើនូវមុខងារ AI Mixed Portrait ក្នុងបច្ចេកវិទ្យា AI Camera ជំនាន់ថ្មី 2.0 នៅលើ OPPO Reno5 ស៊េរីថ្មីថែមទៀតផង ធ្វើឲ្យគ្រប់គ្នាមើលនិយាយថាឡូយ ប្លែក សរសើរមិនដាច់ពីមាត់។

តោះ! កុំភ្លេចទស្សនាវីដេអូពេញនៅខាងក្រោមនេះ ៖

អូ! មួយទៀតមានឆ្ងល់អត់? ម៉េចបានប៉ុន្មានថ្ងៃនេះម្នាក់ៗបង្ហោះរូបលើកដៃ Hi-5 សឹងគ្រប់ៗគ្នាអ៊ីចឹង? ហើយឃើញមានគ្រប់ស្ទីល គ្រប់ស្ទាយ៍បង្ហោះអួតគ្នាស្ទើរតែគាំងវេបសាយ។ តាមពិតមកពីក្រុមហ៊ុន OPPO បានបង្កើតកម្មវិធីមួយឈ្មោះថា Hi-5 Moment អាចឲ្យបងប្អូនគ្រប់ទិសទីបង្ហោះរូប (Upload) ចូលទៅក្នុងវេបសាយ ដើម្បីមានឱកាសកោសរង្វាន់ចំនួន 2 ដងជារៀងរាល់ថ្ងៃ ដែលរង្វាន់ទាំងអស់មានតម្លៃសរុបប្រមាណ $5000 រួមមាន៖ ទូរស័ព្ទដៃ OPPO Reno5, OPPO Watch, OPPO Enco W31, OPPO Enco W11 និង 18W Powerbank 10000 mAh។

យ៉ាងណាមិញកម្មវិធី Hi-5 Moment នេះគឺចាប់ផ្តើមនៅថ្ងៃទី25 ខែធ្នូ ឆ្នាំ2020 រហូតដល់ថ្ងៃទី09 ខែមករា ឆ្នាំ2021។ ចាំកាលទៀតបន្តចូលរួមលេងទាំងអស់គ្នា ឱកាសឈ្នះមិនទាន់ហួសពេលនៅឡើយទេ។ សម្រាប់ព័ត៌មានបន្ថែមពីស្មាតហ្វូនស៊េរីថ្មីរបស់ OPPO លោកអ្នកអាចរង់ចាំតាមដានបន្តទៀតនៅលើផេកហ្វេសប៊ុករបស់ OPPO៕

តោះ! កុំភ្លេចចុចតំណ Link ខាងក្រោមនេះចូលរួមដើម្បីមានឱកាសឈ្នះរង្វាន់ ៖

https://hi5.oppomobile.com.kh/160752729390617?fbclid=IwAR08UegoRU3xZj7xX3jyE1VTIyDY869nzURFf8WUj5xQ-cTdWM-u7IaO2FM