ពលរដ្ឋអូស្រា្តលី និងផ្ទះសម្បែងជាច្រើនខ្នងកំពុងប្រឈមមុខនឹងគ្រោះថ្នាក់ ខណៈភ្លើងឆេះព្រៃមានផ្ទុកទៅដោយផ្សែងពុល
-

(បរទេស) យោងតាមការចុះផ្សាយរបស់សារព័ត៏មាន CNA នៅថ្ងៃ ទី០៤ មករា នេះបានអោយដឹងថា ភ្លើងឆេះព្រៃដែលពិបាកក្នុងការគ្រប់គ្រងបាន គំរាមកំហែងដល់អាយុជីវិតនិងផ្ទះជាច្រើនខ្នងរបស់ពលរដ្ឋអូស្រា្តលី នៅទីក្រុង Perth ឆ្នេរភាគខាងលិចនៃប្រទេសនេះ ហើយអាជ្ញាធរពិបាកក្នុងការជម្លៀលប្រជាជនចេញដោយសារតែតំបន់នោះគ្របដណ្តប់ទៅដោយផ្សែងពុល។

នាយកដ្ឋានពន្លត់អគ្គីភ័យ និងសេវាសង្គ្រោះបន្ទាន់ បានចេញសេចក្តីព្រមានដល់តំបន់មួយចំនួនដែលនៅជិតនោះ អោយបង្កើនការប្រុងប្រយ័ត្ន កុំអោយពលរដ្ឋចាកចេញពីក្នុងផ្ទះ ដោយសារតែភ្លើងឆេះព្រៃបានរាលដាលឆេះកន្លែងផ្ទុកសំរាមមួយ ដែលបង្កើតអោយមានផ្សែងពុលដ៏គ្រោះថ្នាក់បំផុតដល់សុខភាព។

នាយកដ្ឋានពន្លត់អគ្គីភ័យ និងសេវាសង្គ្រោះបន្ទាន់បានចេញសេចក្តីថ្លៃងការណ៏របស់ខ្លួនថា “ ការជម្លៀសពលរដ្ឋចេញនៅពេលនេះគឺមិនមានសុវត្ថិភាពនោះទេ ពោលវានិងបណ្តាលអោយប៉ះពាល់ដល់អាយុជីវិតរបស់ពួកគេ ដោយសារតែផ្សែងពុលនោះគឺមានគ្រោះថ្នាក់ខ្លាំងណាស់។លោកជំរុញអោយពលរដ្ឋក្នុងតំបន់ គួរតែស្ថិតនៅតែក្នុងផ្ទះ បិទទ្វានិងបង្អួចអោយជិត នឹងជៀសវៀងទៅខាងក្រៅក្នុងខណៈពេលនេះ។"

ប្រែសម្រួលដោយ ដាណយ

ប្រភព៖ channelnewsasia