(បរទេស) គ្រប់គ្នាប្រាកដជាកំពុងតាមដានទាក់ទងនឹងការស្លា.ប់របស់នារីបម្រើការលើយន្តហោះវ័យក្មេងម្នាក់នេះ ហើយប៉ុន្មាននាទីមុននេះ គណនីហ្វេសបុកមួយដែលមានឈ្មោះថា Xian Gaza បានបង្ហាញពីលទ្ធផលធ្វើកោសល្យវិច័យលើ Christine Angelica Dacera ដោយបង្ហាញផ្ទុយស្រលះពីការសន្និដ្ឋានរបស់ប៉ូលីសដែលនិយាយថារំ.លោ.ភសំលាប់។
យោងតាមការចុះផ្សាយរបស់ PhiliNews នៅព្រឹកថ្ងៃទី ៦ មករានេះបានអោយដឹងថា លទ្ធផលធ្វើការសល្យវិច័យលើរូបជនរងគ្រោះ គឺមិនមានស្លាកស្នាមអ្វីដែលដូចជាការចា.ប់រំ.លោភនោះទេ ហើយការធ្វើកោសល្យវិច័យបែរជាបង្ហាញថា នាងស្លា.ប់ដោយប្រើថ្ នាំ និងដាច់សរសៃឈា.មខួរក្បាលទៅវិញ។
តាមការធ្វើកោសល្យវិច័យដែលបង្ហាញដោយគណនីមួយនោះបង្ហាញថា នាងមានស្នាកចា.ក់ម្ជុលនៅដៃខាងស្តាំ មានរបួសលើដៃនិងជើង ហើយគ្មានរបួសដែលបង្ហាញថានាងមានការរំលោ.ភនិងសំ.លាប់ទេ។
តែទោះជាយ៉ាងណាក៏ដោយ ប៉ូលីសកំពុងឃាត់ខ្លួនជនសង្ស័យដើម្បីធ្វើការសួរចំលើយ ហើយក្រុមគ្រួសារជនរងគ្រោះ ទទូចអោយអ្នកពាក់ព័ន្ធមកធ្វើការផ្តល់ចំលើយបើសិនជាពួកគេពិតជាស្អាតស្អំពិតមែន គឺមិនចាំបាច់រត់គេចនោះទេ។
ប្រែសម្រួលដោយ ដាណយ
ប្រភព៖ philnews