កាលពីពេលថ្មីៗនេះ មានអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន បានធ្វើចែករំលែកតៗគ្នា ពីអន្ទិត ឡុងចន្ថា ដែលកំពុងតែអង្គុយកំដរកូនកំលោះ នៅក្នុងរោងជ័យមួយ អមជាមួយនឹង ពាក្យពេចន៍កំប្លុកកំប្លែង លេងសើច សប្បាយ ជាហេតុធ្វើឲ្យមហាជន ផ្ទុះសំណើចយ៉ាងខ្លាំង និងមានបងប្អូនជាច្រើន សរសើរថា អន្ទិត ឡុង ចន្ថា ស្រស់សង្ហា។


បន្ទាប់ពីបែកធ្លាយ វិដេអូ អន្ទិត ឡុង ចន្ថា កំពុងតែកំដរ កូនកំលោះហើយ ពេលនេះ អន្ទិត ឡុង ចន្ថា នាំអារម្មណ៍ពុកម៉ែ បងប្អូនទាំងអស់គ្នា មកស្តាប់បទចម្រៀងមួយបទ ដែលអន្ទិត ឡុង ចន្ថា បកស្រាយដោយផ្ទាល់តែម្តង។
នៅក្នុងអន្ទិត ឡុង ចន្ថា បានបកស្រាយចម្រៀង "បេះដូងអ្នកប្រដាល់" វិញ ពិតជាពីរោះ មិនធម្មតាមែន។ ជាមួយគ្នានោះផងដែរ ក៏មានបងប្អូនជាច្រើន បានសរសើរ ពីទឹកដមសំលេង របស់អន្ទិត ឡុង ចន្ថា ដែលបានបកស្រាយចំរៀង ដែលតឹងមួយនេះ តែរូបលោកនៅតែធ្វើបានល្អ ស្តាប់ទៅពិតជាទឹកដមល្អណាស់។
ជាមួយគ្នានោះផងដែរ អន្ទិត ឡុង ចន្ថា បានបង្ហើរសារមួយឃ្លាថា "កុំមើលងាយមនុស្សតែសំបកក្រៅ"។
មានវិដេអូ៖