ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយឃើញ ​ខាងផលិតកម្ម Galaxy Navatra បង្ហាញកាដូដ៏ពិសេស លុចស៊ីស nx 200t មួយគ្រឿង សម្រាប់...
ស៊ីហៀង
- 500

ភ្នំពេញៈ ​ផលិតកម្ម Galaxy Navatra ថ្មីៗនេះ បានប្រកាសជ្រើសរើសអ្នកនិពន្ធ និងទិញស្នាដៃនិពន្ធ របស់បងប្អូន ដែលមានសមត្ថភាពតែងអាចតែងនិពន្ធ ក្នុងតំលៃសមរម្យ ។ ជាក់ស្តែងក្រោយពេលប្រកាសជ្រើសរើស អ្នកនិពន្ធ ដែលមានថ្វីដៃហើយ នៅពេលនេះ​ ខាងផលិតកម្មបានបង្ហើបពីកាដូរពិសេស​សមួយ។

ដោយឡែកនៅក្នុងគណនីហ្វេសប៊ុករបស់ ​ផលិតកម្ម Galaxy Navatra បានបង្ហោះសារថា "គោរពជម្រាបសួរពុកម៉ែបងប្អូនទាំងអស់ ដើម្បីអភិវឌ្ឍន៍សិល្បៈចម្រៀងសម័យ ប្រកួតប្រជែងនិងទីផ្សារបរទេស Galaxy navatra សូមលើទឹកចិត្តផ្នែកនិពន្ធដែលតម្រូវទីផ្សារបរទេស។

នេះជាឱកាសដ៏ធំមួយ សម្រាប់ក្មេងក្មេងនិងយុវជន ដែលមានទេពកោសល្យ ផ្នែកនិពន្ធ ក្រុមហ៊ុន បានត្រៀមខ្លួនរួចជាស្រេចហើយបង្កើតនៅ Galaxy navatra international ។

យើងខ្ញុំមានកិត្តិយសជម្រាបជូនបងប្អូនទាំងអស់គ្នាថា ក្រុមអ្នកនិពន្ធក្រៅក្រុមហ៊ុនឬក្នុងក្រុមហ៊ុនពេញម៉ោងទាំងអស់ ការនិពន្ធមេឡូឌីទំនុកច្រៀងនឹងធ្វើភ្លេង ត្រូវទីផ្សាអន្តរជាតិ សម្រាប់អ្នកចូលទស្សនាច្រើនជាងគេប្រចាំឆ្នាំនឹងទទួលបានកាដូលុចស៊ីស nx200t មួយគ្រឿង ហើយក្លាយជាអ្នកនិពន្ធឆ្នើមទទួលពានប្រចាំឆ្នាំ ផងដែ ។

👉ក្រុមអ្នកនិពន្ធបែងចែកជាពីរ

1.ធ្វើគិតបទ 1បទចាប់ពី 600ដុល្លារដល់1500ដុល្លារ នេះសម្រាប់អ្នកលក់បទដែលធ្វើការក្រៅក្រុមហ៊ុន។

2.ការងារបុគ្គលិកក្រុមហ៊ុនប្រាក់ខែចាប់ពី500ដល់5000ដុល្លា

បញ្ជាក់ ការងារទាំងពីរប្រភេទនេះមានឱកាសក្លាយជាអ្នកនិពន្ធឆ្នើមប្រចាំឆ្នាំដូចគ្នា អោយតែមានមានបទចម្រៀងនៅក្រុមហ៊ុនយើងខ្ញុំ។សូមទាក់ទងមក 093840155