ព្រឺរោម! តារា Tik Tok ផាត់ តាភូ ចេញមកបកស្រាយ រឿងវិញ្ញាណចូលខ្លួន និងមានរឿងចំឡែកៗជាច្រើនទៀត ដែលបានជួបផ្ទាល់...មានវិដេអូ
ស៊ីហៀង
-

ហ្វេសប៊ុក ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានជ្រាបហើយថា កាលពីថ្មីៗនេះតារា​ Tik Tok ម្នាក់ ឈ្មោះ ភូ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកព្រឺសម្បុរជាខ្លាំង ក្រោយបានឃើញ ប្អូនប្រុស ត្រូវខ្មោចចូល  ស្រែកខ្លាំង គួរខ្លាច ។ មូលហេតុ ដែលដែលខ្មោចចូលគឺដោយសារតែមិត្តរបស់ តារាប្រុសរូបនេះបានខុសមាត់និយាយអ្វីមិនល្អធ្វើឲ្យប៉ះពាល់ដល់គេរហូតធ្វើឲ្យគេខឹងខ្លាំង ក៏បានចូលមកក្នុងខ្លួនរបស់ តារាប្រុសរូបនេះតែម្តងទៅ។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុក របស់តារាស្រី សុខ លីន នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ បានបង្ហោះសារថា​"ភូបានវិញ្ញាណដ៏សា​ហា​វ គួ​រអោយខ្លា​ច ចូលក្នុងខ្លួនគាត់ បើមិនជឿកុំប្រមាថ តោះជួយស៊ែរ សូមអោយគាត់មានក្ដីសុខទំាងអស់គ្នា"។

ដោយឡែកនៅក្នុងគណនីហ្វេសប៊ុក របស់លោក ភូ បានធ្វើការបកស្រាយ ច្បាស់ៗពីហេតុការណ៍ ដែលលោកបានជួប ពេលកំពុងថត។ ដើម្បីហេតុដំបូង លោក ភូ បានឲ្យដឹងថា " គឺបាត់កាបូប របស់តារាសម្តែងភូ ដោយនៅក្នុងនោះ មានទូរស័ព្ទ បាត់  Ipad និងលុយមួយចំនួន ទៀត "។ លោកបានបន្តទៀតថា ពេលកំពុងតែញុាំបាយ ស្រាប់តែមានឆ្មាមួយសម្បុរខ្មៅ លោតមកកាត់ប្អូនភូ ធ្វើឲ្យលោក ស្រែកភ្លាមៗតែម្តង។

 

បើចង់ជ្រាបច្បាស់សូមទស្សនាវិដេអូទាំងអស់គ្នា៖