ក្រុមហ៊ុន Xiaomi បានបង្ហាញនូវបច្ចេកវិទ្យាសាកថ្មពីចម្ងាយ Mi Air Charge ដែលអាច......មានវីដេអូ..!
-

ថ្ងៃនេះនៅលើបណ្តាញសង្គម Twitter ក្រុមហ៊ុន Xiaomi បានបង្ហាញនូវបច្ចេកវិទ្យាសាកថ្មពីចម្ងាយដែលមានឈ្មោះថា Mi Air Charge ។ យោងទៅតាមក្រុមហ៊ុនវាអាចសាកបានឧបករណ៍ឥតខ្សែជាច្រើនក្នុងពេលដំណាលគ្នាដោយមិនភ្ជាប់ខ្សែរឺដាក់ឧបករណ៍របស់អ្នកនៅលើកន្លែងសាកថ្មឥតខ្សែ។

ប្រភេទបច្ចេកវិទ្យានៃការសាកថ្មពីចម្ងាយនេះត្រូវបានគេស្រាវជ្រាវ ឡើងអស់រយៈពេលជាច្រើនឆ្នាំមកហើយ ប៉ុន្តែមិនមានក្រុមហ៊ុនណាផ្សព្វផ្សាយពីការ សម្រេចបានជោគជ័យរបស់ខ្លួនឡើយ ចំពោះបច្ចេកវិទ្យាមួយនេះ។

វាមិនមែនជារឿងចម្លែកនោះឡើយសម្រាប់ក្រុមហ៊ុន xiao mi ក្នុងាការអភិវឌ្ឍន៍បច្ចេកវិទ្យរបស់ខ្លួន។ ដោយថ្មីៗនេះក្រុមហ៊ុនមួយនេះបានបញ្ចេញផលិតផលWireless សាកថ្ម ពីចម្ងាយ ដ៏ថ្មីស្រឡាង និងទំនើបបំផុត នូវប្រភេទ wireless មានខ្សែនិងឥតខ្សែ ចំនួន២ប្រភេទគឺ៖ ប្រភេទ បញ្ចូលថ្មឥតខ្សែ 80W និងការសាកថ្មដែលមានខ្សែ 120W មួយរយះពេលចុងក្រោយនេះគេសង្កេតឃើញថាក្រុមហ៊ុនបច្ចេកវិទ្យាមួយនេះ មានភាពជឿនលឿនខ្លាំង ក្នុងការធ្វើបដិវត្ដន៍បច្ចេកវិទ្យារបស់ខ្លួន។

យោងទៅតាមអ្នកនាំពាក្យខាងផលិតផល របស់ក្រុមហ៊ុនxioa mi គឹលោកAgatha Tangបាននិយាយថា នេះគឺជាសម្មទ្ធិផលថ្មីមួយក្នុងចំណោមការធ្វើបដិវត្ដន៍កម្មបច្ចេកវិទ្យារបស់Xiao mi ដែលវានឹងធ្វើឱ្យការប្រើប្រាស់បច្ចេកវិទ្យាសាកថ្មថ្មី មួយនេះកាន់តែទំនើបនឹងចំណេញពេលវេលាផងដែរ។

តើបច្ចេកវិទ្យាសាកថ្មពីចម្ងាយនោះសាកថ្ម វាដំណើរការយ៉ាងដូចម្ដ៉េច? ក្រុមហ៊ុនបានចែករំលែកព័ត៌មានលម្អិតខ្លះៗស្តីពីបច្ចេកវិទ្យា Mi Air Charge ថ្មីនៅលើប្លក់ផ្លូវការរបស់ខ្លួន។

យោងទៅតាមការបង្ហាញរបស់ក្រុមហ៊ុនមូយនេះបានបង្ហាញថា បច្ចេកវិទ្យា Mi Airមួយនេះមានសមត្ថភាពក្នុងការផ្តល់ថាមពល 5W ទៅឧបករណ៍មួយ ក្នុងចម្ងាយជាងពីរម៉ែត្រពី “ ឧបករណ៍គំនរសាកឥតខ្សែ ស្វ័យប្រវត្ដិទៅឧបករណ៍ទទួលនោះ ” ។

ឧបករណ៍សាកថ្មនេះ មានភ្ជាប់ជាមួយអង់តែនចំនួន ៥ដំណាក់កាល ក្នុងការកំណត់ទីតាំងឧបករណ៍ចល័តរបស់អ្នកឲ្យប្រើប្រាស់ឱ្យ បានត្រឹមត្រូវ។ បន្ទាប់ពីតំរែតំរង់ឆ្លងកាត់ជាមួយដំណាក់កាលនៃអង់តែចាប់យកសញ្ញាមួយនោះហើយ រលកសញ្ញានោះវាត្រូវបញ្ជូនគួបផ្សំនឹងខ្សែអង់តែន ដោយផ្ទាល់ចំនួន១៤៤បន្ថែមទៀតដែលគេបានដាក់នៅខាងក្រោមវា។

ឧបករណ៍ទទួលនេះមានភ្ជាប់ជាមួយArrayអង់តែន ខ្នាតតូចចំនួន២ផ្សេងទៀតគឺជ“ អង់តែន beacon” និង“អង់តែនArray ” ។ ក្រោយមកទៀតគឺជាArrayអង់តែនចំនួន 14 ដែលបំលែងរលកសញ្ញា មីលីម៉ែត្រទៅជាថាមពលអគ្គីសនីតាមរយៈសៀគ្វី rectifier ។

ក្រុមហ៊ុនxiao mi បានបញ្ជាក់ផងដែរថានេះគ្រាន់តែជាការដាក់តាំងដំបូងនៃផលិតផលសាកថ្មឥតខ្សែតែប៉ុណ្ណោះ រីឯចំពោះថាការចេញលក់នៅលើទីផ្សារពេលណានោះ ក្រុមហ៊ុនមិនបានបញ្ចេញនោះឡើយ ដោយផលិតផលនៃបច្ចេកវិទ្យាថ្មីមួយនេះនឹងអាចបង្កផលប៉ះពាល់ទៅដល់សុខភាពរបស់អ្នកប្រើប្រាស់ និងមានការត្រួតពិនិត្យដ៏តឹងតែងបំផុតពីអាជ្ញាធរផងដែរ។

ប្រសិនបើក្រុមហ៊ុន Xiaomi ទទួលបានជោគជ័យបច្ចេកវិទ្យានេះវានឹងក្លាយជាផលិតផលនៃបច្ចេកវិទ្យាដ៏ឆ្លាតវៃប្រចាំផ្ទះ។ ក្រុមហ៊ុនជាច្រើនបានព្យាយាមបង្កើតប្រព័ន្ធសាកពីចម្ងាយកាលពីមុន បើដូច្នេះមែនវាពិតជាគួរឱ្យចាប់អារម្មណ៍ណាស់ ប្រសិនបើក្រុមហ៊ុន Xiaomi ឈានដល់ការសម្រេចបញ្ចប់បាននូវបច្ចេកវិទ្យាថ្មីមួយនេះ នោះxiaomi នឹងក្លាយជាក្រុមហ៊ុនដំបូងគេបង្អស់ ដែលទទួលបានជោគជ័យចំពោះបច្ចេកវិទ្យាមួយនេះ។

សូមទស្សនាវីដេអូខាងក្រោម៖

សម្រួលអត្ថបទដោយ៖ SOPHEA

ប្រភព៖ xda