ភ្នំពេញ៖ ក្រោយ Miss Grand Cambodia លំដាប់លេខ១កញ្ញា សេង រដ្ឋា បានប្រកាសលាលែងពីដំណែងក្រោយមានបញ្ហាជាមួយអ្នកដឹកនាំកម្មវិធីលោក អ៉ិន សុភិន នោះ ស្រាប់តែបវរកញ្ញាលំដាប់រងទី១របស់យើងគឺកញ្ញា លឹម សុធាវីដែលនឹងត្រូវបន្តតំណែងប្រកួតលើឆាកអន្តរជាតិជំនួសកញ្ញា សេង រដ្ឋា បានប្រកាសបដិសេធមិនទទួលយកដំណែងនេះដូចគ្នា។
ទាក់ទងទៅនិងបញ្ហានេះប្រសិនបើកញ្ញា លឹម សុធាវី ដែលជាបវរកញ្ញាលំដាប់រងទី១របស់យើងមិនទទួលដំណែងពីកញ្ញា សេង រដ្ឋា នោះខាងស្ថាប័នអាចនិងពិចារណា ប្រគល់ដំណែងនេះឱ្យទៅបវរកញ្ញា លីវ ជីវលី ដែលជាលំដាប់រងទី២ Miss Grand Cambodia 2020-2021។
យ៉ាងណាមិញ ចំពោះរឿងដែលកំពុងតែច្របូកច្របល់នេះ ក៏ត្រូវបានចែករំលែកនូវខ្លឹមសារជាច្រើន ដែលដាក់បន្ទក់តែម្ចាស់កម្មវិធី ជាក់ស្តែងគឺដោយសារតែពួកគាត់មិនបានគោរពទៅតាមគោលការណ៍របស់ក្រុមហ៊ុន នេះជាការរៀបរាប់របស់ផេក“ Miss Grand Cambodia ក្រោយពីភាគីខាងក្រុមហ៊ុនបានជួបកិច្ចពិភាក្សាជាមួយនិងភាគីខាង កញ្ញាលឹម សុធាវីរួចមក គឺកញ្ញាបានបដិសេដ មិនព្រមទទួលតំណែងបន្តជាកញ្ញាឯក Miss Grand Cambodia 2020 តាមការស្នើររបស់ក្រុមហ៊ុន ដើម្បីចេញទៅប្រកួតនៅលើឆាកអន្តរជាតិគឺ Miss Grand International 2020 ដែលប្រព្រឹត្តធ្វើឡើងនៅទីក្រុងបាងកកដើមខែមិនា ឆ្នាំ២០២១ខាងមុខនោះទេ ដូចនេះ “ក្រុមហ៊ុនបានសម្រេចបញ្ចប់កិច្ចកុងត្រាជាមួយកញ្ញាលឹម សុធាវី និងកំណត់សម្រេចដកហូតតំណែងលំដាប់រងទី១កញ្ញាឯក 1st Runner Up Miss Grand Cambodia 2020 ជាផ្លូវការចាប់ពីពេលនេះតទៅ” សូមបណ្តាអ្នកគាំទ្រទាំងអស់មេត្តាពិនិត្យមើលកិច្ចព្រមព្រៀងចុងក្រោយ និងកុងត្រាដែលភាគីខាងក្រុមហ៊ុនបានធ្វើរួមគ្នាជាមួយ ភាគីខាងកញ្ញាលឹម សុធាវី”៕