គេហដ្ឋានលោកត្រាំធ្លាប់នៅពីកុមារភាព ត្រូវបានដាក់ដេញថ្លៃជាថ្មី ក្នុងតម្លៃរហូតដល់...
-

នេះបើយោងតាមកាសែតញូវយ៉កថែមស៍ គេហដ្ឋានកុមារភាពរបស់ប្រធានាធិបតីដូណាល់ត្រាំ ឪពុករបស់លោកដូណាល់ត្រាំគឺ លោក Fred Trump គឺជាអ្នកអភិវឌ្ឍផ្នែកអចលនទ្រព្យ ហើយបានសាងសង់ផ្ទះនេះនៅឆ្នាំ ១៩៤០ ហើយឥលូវនេះផ្ទះមួយនេះត្រូវបានវិលត្រឡប់មករកការដេញថ្លៃវិញ ។

កាលពីដើមឆ្នាំនេះ ផ្ទះនៅតំបន់ឃ្វីនស្ថិតនៅក្នុងក្រុងញូវយ៉កមួយនេះបានបរាជ័យក្នុងការដេញលក់ក្នុងតម្លៃ ២,៩ លានដុល្លារ។

ម៉ូតផ្ទះបែប Tudor ជាកន្លែងដែលលោកដូណាល់ត្រាំរស់នៅរហូតដល់គាត់មានអាយុ ៤ ឆ្នាំត្រូវបានលក់ក្នុងតម្លៃ ១,៣៩ លានដុល្លារក្នុងឆ្នាំ ២០១៦ ហើយក្រោយមកត្រូវបានលក់ដេញថ្លៃនៅឆ្នាំ ២០១៧ ក្នុងតម្លៃ ២,១៤ លានដុល្លារនេះបើយោងតាម Paramount Realty សហរដ្ឋអាមេរិក។

បន្ទាប់ពីការដេញថ្លៃលក់នោះហើយ វាត្រូវបានចុះបញ្ជីនៅលើសេវាកម្ម Airbnb ក្នុងតម្លៃ ៧៥០ ដុល្លារក្នុងមួយយប់។ នេះបើតាមសម្តីរបស់លោក Misha Haghani នាយកក្រុមហ៊ុន Paramount Reality សហរដ្ឋអាមេរិក លោកបានបញ្ជាក់ថា ផ្ទះនេះគឺមានភាពថ្លៃថ្នូរណាស់ ប៉ុន្តែសម្រាប់ខ្ញុំវាមិនមានអ្វីជាការភ្ញាក់ផ្អើលទេបើផ្ទះនេះដាក់លក់ដេញថ្លៃក្នុងតម្លៃលក់ចេញពី ៣ លានដុល្លារទៅ ៦ លានដុល្លារឬច្រើនជាងនេះ”

នេះបើយោងតាមZillow ក្នុងតំបន់អចលនទ្រពចាម៉ៃការ បញ្ជីតម្លៃមធ្យមសម្រាប់ផ្ទះក្នុងមួយហ្វីតការ៉េគឺតម្លៃ ៥៧៣ ដុល្លារ ។ ចំណែកឯស្លាកតម្លៃដាក់លក់ ៣ លានដុល្លារនៅលើគេហដ្ឋានកុមារភាពរបស់លោក Trump ដែលមានទំហំ ២៥០០ ហ្វីតការ៉េនឹងមានតម្លៃ ១,២០០ ដុល្លារក្នុងមួយហ្វីតការ៉េ។

លោក Haghani បានថ្លែងថា៖ «ខ្ញុំមិនជឿថាយើងកំពុងលក់អចលនទ្រព្យទេ។ យើងកំពុងលក់អ្វីមួយដែលមានតម្លៃអរូបីគួរឱ្យកត់សម្គាល់ហើយតម្លៃគឺពិតជាស្ថិតនៅក្នុងក្រសែភ្នែករបស់អ្នកមើល។

បើនិយាយពីអនាគត លោកហាហ្គាន់ជឿថា“អ្នកទំនងជាអ្នកទិញផ្ទះនេះ អាចប្រហែលគឺជា អ្នកដែលចូលចិត្ដប្រមូលទ្រព្យសម្បត្តិចាស់ៗ ឬអ្នកដែលស្រឡាញ់ប្រធានាធិបតីឬអ្នកវិនិយោគណាដែលប្រឆាំងនឹងគាត់ផងដែរ”។ លោកបន្ថែមថា ខ្ញុំចង់ឃើញលោកប្រធានាធិបតីត្រាំ ត្រលប់មកទិញទ្រព្យសម្បត្តិនេះវិញផងដែរ ! លោក ហាហ្គានី និយាយថាផ្ទះនេះក៏អាចក្លាយជាសារមន្ទីរដែរ។

ទីលំនៅញូវយ៉កបច្ចុប្បន្នរបស់លោក Trump ស្ថិតនៅក្នុងអគារ Trump Tower លើវិថីទីប្រាំ។

ការដេញថ្លៃទ្រព្យសម្បត្តិបានចាប់ផ្តើមជាថ្មីម្តងទៀតតាមរយៈក្រុមហ៊ុនដេញថ្លៃ Paramount Realty សហរដ្ឋអាមេរិកហើយនឹងបញ្ចប់នៅថ្ងៃទី ១៤ ខែវិច្ឆិកា។

សូមទស្សនាវីដេអូខាងក្រោម៖

សម្រួលអត្ថបទដោយ៖ SOPHEA

ប្រភព៖ CNBC