ហួសចិត្ដ ! កំពូលអ្នកPrankដ៏ល្បីក្នុងTIK TOK ត្រូវបានចាប់ខ្លួន ក្រោយពីការដូរស្លាក HOLLYWOODទៅជា HOLLYBOO...
-

និមិត្តសញ្ញា HOLLYWOOD ដែលនិមិត្តរូបនៃនៃឧស្សាហកម្មផលិតខ្សែភាពយន្ដល្បីនៅតំបន់ Tinsel town ត្រូវបានបំផ្លិចបំផ្លាញដោយ prankster ចំនួន ៦នាក់ កាលពីថ្ងៃច័ន្ទទី ១ ខែកុម្ភៈបន្ទាប់ពីផ្លាស់ប្តូរពាក្យហូលីវូដទៅជា ' HOLLYBOOB '។

បើយោងតាមការរាយការណ៍ដោយ The Los Angeles Times, បានលើកឡើងថា ជនសង្ស័យដែលប្រព្រឹត្តបទឧក្រិដ្ឋនេះគឺមានគោលបំណងដើម្បីលើកកម្ពស់ការយល់ដឹងអំពីជំងឺមហារីកសុដន់ដូចទៅនឹងអ្វីដែលបានបញ្ជាក់ដោយប៉ូលីសដូចគ្នា។

បើយោងតាមការបញ្ជាក់របស់លោក Lurie មេបញ្ជាការតំបន់ហូលីវូដបាននិយាយថា ជនប្រព្រឹត្ដបទល្មើសនោះ បានយកក្រដាស អក្សរB ទៅបិតដាក់នៅលើអក្សរ W និងបានកាត់ក្រដាសបន្ថែមដាក់បិតលើអក្សរ D ឱ្យទៅជាអក្សរ B ដោយប្ដូរពី HOLLYWOODទៅជា HOLLYBOOB ។

លោកក៏បានបន្ថែមទៀតថាបុគ្គលិកសន្តិសុខ LAPD បានឃ្លាំមើលក្នុងការសង្កេតមើលបុរស ៥ នាក់និងស្ត្រីម្នាក់ពីកាំមេរ៉ាវីដេអូ ដែលការប្រព្រឹត្ដនេះនៅម៉ោងប្រហែល ១.១៥ នាទីរសៀល។

បើយោងតាមការរាយការណ៍ដោយ The Los Angeles Times បានបញ្ជាក់ថែមទៀតថា នារីដែលបានប្រព្រឹត្ដនោះ ឈ្មោះ Julia Roseត្រូវបានគេស្គាល់ថាជាអ្នកដ៏ល្បីល្បាញខាងការ Prank នៅលើបណ្ដាញសង្គមអ៊ីនធើណេត TIK TOK និងមានអ្នកតាមដាននៅលើ Instagram រហូតដល់ ៦លាននាក់ ហើយពួកគេត្រូវបានចាប់ខ្លួន បន្ទាប់ការយាមល្បាតពីមន្ដ្រីនៅក្នុងតំបន់នោះ។


សម្រួលអត្ថបទដោយ៖ SOPHEA

ប្រភព៖​ WOB