ក្មេងស្រីអាយុ ១០ ឆ្នាំមកពីប្រទេសអ៊ីតាលី ម្នាក់បានស្លាប់នៅពេលដែលនាងបានអនុវត្តការ Challenge ធ្វើជាសន្លប់មួយ នៅលើកម្មវិធី TikTok ដែលជាកម្មវិធីទូរស័ព្ទដៃផលិតឡើងរបស់ប្រទេសចិន។ ការស្លាប់ជាអកុសលបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំង នៅក្នុងប្រទេសអ៊ីតាលី។
ក្រុមហ៊ុន TikTok បានឈានដល់ការព្រមព្រៀងជាមួយរដ្ឋាភិបាលអ៊ីតាលីកាលពីថ្ងៃពុធ (ទី ៣) ដើម្បីរារាំងអ្នកប្រើប្រាស់អាយុក្រោម ១៣ ឆ្នាំពីការប្រើប្រាស់នូវកម្មវិធីមួយនេះ ដោយសុំនិងចាត់វិធានការផ្សេងៗដើម្បីពង្រឹងការគ្រប់គ្រងឱ្យកាន់តែមានសុវត្ថិភាព។
ក្រុមហ៊ុន TikTok បានកំណត់ថាចាប់ពីថ្ងៃអង្គារទី ៩ ទៅ អ្នកប្រើប្រាស់បណ្ដាញ Tik Tok ទាំងអស់នៅជុំវិញពិភពលោក ត្រូវតែបង្ហាញអត្តសញ្ញាណប័ណ្ណដោយបញ្ជាក់ថាពួកគេមានអាយុលើសពី ១៣ ឆ្នាំ ទើបអនុញ្ញាតឱ្យ ពួកគេអាចបន្តប្រើប្រាស់វេទិកានេះបាន។ អ្នកប្រើប្រាស់ដែលមិនអាចបង្ហាញអត្តសញ្ញាណប័ណ្ណរបស់ពួកគេនឹងមិនត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ TikTok ឡើយ។
រដ្ឋាភិបាលអ៊ីតាលីកំពុងពិភាក្សាជាមួយក្រុមហ៊ុន TikTok ថាតើត្រូវប្រើបច្ចេកវិទ្យាសិប្បនិម្មិត (AI) បែបណា ដើម្បីរកមើលកម្រិតអាយុរបស់អ្នកប្រើប្រាស់ ប៉ុន្តែវាត្រូវតែផ្លាស់ប្តូរទស្សនៈជាមួយនិយតករភាពឯកជន របស់បុគ្គលអ្នកប្រើប្រាស់។
ក្មេងស្រីអាយុ ១០ ឆ្នាំម្នាក់នៅក្រុង Palermo រដ្ឋ Sicily ប្រទេសអ៊ីតាលីបានស្លាប់នៅឯផ្ទះរបស់នាងកាលពីថ្ងៃទី ២០ ខែមករា ឪពុកម្តាយរបស់នាងបាននិយាយថាកូនស្រីរបស់គាត់នោះបានធ្វើសកម្មភាព Challenge ធ្វើជាសន្លប់មួយ នៅលើ TikTok ដោយយកខ្សែកាស ធ្វើដូចជាខ្សែបញ្ចូលអុកស៊ីហ្សែន ដោយយក ប្រដាប់កាសស្ដាប់ ដាក់ក្នុងរន្ធច្រមុះទាំងសងខាង ធ្វើដូចជាអ្នកជំងឺសង្គ្រោះបន្ទាន់ ក្នុងស្ថានភាពធ្វើជាសន្លប់ ដែលធ្វើឱ្យគាត់ដាច់ខ្យល់ស្លាប់ ក្នុងកំឡុងពេលដែលនាងបានប្រើទូរស័ព្ទដៃរបស់នាងដើម្បីថតវីដេអូ។
សម្រួលអត្ថបទដោយ៖SOPHEA
ប្រភព៖ orientaldaily