សេវាកម្មពិសេស សម្រាប់ថ្ងៃនៃសេចក្ដីស្រលាញ់ វ៉ៃមួយដៃតម្លៃ ៩០ ដុល្លា វ៉ៃប៉ោងភ្នែកតម្លៃ...$
-

មេចុងភៅជនជាតិសិង្ហបុរីដ៏ល្បីល្បាញម្នាក់ឈ្មោះបេននីសេទើរ បានបង្ហោះជូន“ ការផ្តល់ជូននូវសេវាកម្មពិសេសមួយសម្រាប់ទិវានៃសេចក្ដីស្រលាញ់ ជិតឈានចូលមកដល់” និងបានសរសេរនៅលើទំព័រហ្វេសប៊ុករបស់គាត់ថា៖សួស្ដីអ្នកទាំងអស់គ្នា លោកអ្នកអាចរកជួលខ្ញុំបាននៅថ្ងៃទី ១៤ ខែកុម្ភៈ។

ពីព្រោះនៅថ្ងៃនោះអ្នកនឹងមានការណាត់ជួបជាមួយនឹងមិត្តស្រីរបស់អ្នក ភ្លាមៗនោះខ្ញុំនឹងមកហើយនិយាយលេងជាមួយនាង ឬក៏រំខានឆាឆៅនាង ដូច្នេះអ្នកអាចវាយខ្ញុំ ដើម្បីឱ្យនាងចាប់អារម្មណ៍ និងមើលឃើញពីភាពអង់អាចក្លាហានរបស់អ្នក។

ជាមួយនឹងសេវាកម្មដូចខាងក្រោម៖

• ដាល់មួយដៃ ៩០ ដុល្លារ

• ទាត់ ១២០ ដុល្លា

• ទាត់ផ្កាប់ចាន ១៥០ ដុល្លា

• ដាល់ភ្នែកឱ្យខ្មៅ ១៥០ ដុល្លា

• វាយចេញឈាម ២០០ដុល្លា


ហើយចំពោះ“ សេវាកម្ម” ដែលគាត់កំពុងផ្តល់វាពិតជាមានលក្ខណៈជាក់ស្តែងតាមរយៈរូបភាពដែលគាត់បានផ្តល់ឱ្យ ដូចដែលអ្នកបានឃើញស្រាប់។

សម្រួលអត្ថបទដោយ៖ SOPHEA

ប្រភព៖ WOB