យានអវកាស Perseverance របស់អង្គការណាសាត្រូវបានគេកំណត់ថានឹងចុះចតទៅដល់ភពព្រះអង្គារនៅថ្ងៃព្រហស្បតិ៍ទី ១៨ ខែកុម្ភៈឆ្នាំ ២០២១ ក្នុងសប្ដាហ៍នេះ។
ការចុះចតនិងដំណាក់កាលនៃការចុះចតរបស់បេសកកម្មមួយនេះត្រូវបានគេហៅថា“ seven minutes of terror” ពីព្រោះកាលៈទេសៈក្នុងការចុះចតមានភាពស្មុគស្មាញហើយយានគឺចាំបាច់ត្រូវធ្វើដំណើរការចុះចតដោយខ្លួនឯង ក្នុងការទទួលសញ្ញាចុះចតដោយអង្គការណាសា។
យានអវកាសនេះនឹងធ្លាក់ចុះនៅចម្ងាយ ១២,០០០ ម៉ាយក្នុងមួយម៉ោងតាមរយៈបរិយាកាសម៉ាទីនដែលវានឹងទ្រាំទ្រនឹងសីតុណ្ហភាពរហូតដល់ ២.៣៧០ អង្សាហ្វារិនហៃ។ បនា្ទប់មកវាត្រូវបន្ថយល្បឿនដល់ ១,៧ ម៉ាយក្នុងមួយម៉ោងដើម្បីអនុញ្ញាតឱ្យមានការបញ្ចេញនូវឆ័ត្រយោងដ៏ធំ ដើម្បីបន្ទាបខ្លួនរបស់យានទៅដល់ទីតាំងនៃភពអង្គារ។
នៅពេលដែលការចុះចតនៃយាន Perseverance មានសុវត្ថិភាពនៅលើផ្ទៃនៃភពអង្គារភាពរួចរាល់ វានិងបន្ដចាប់ផ្តើមបេសកកម្មរយៈពេលពីរឆ្នាំរបស់ខ្លួនដើម្បីស្វែងរកសញ្ញានៃជីវិតអតិសុខុមប្រាណបុរាណ។
សូមទស្សនាវិដេអូខាងក្រោម៖
សម្រួលអត្ថបទដោយ៖ SP
ប្រភព៖ ណាសា