ជាតិនេះបានរៀបការដែរឬអត់ ឬក៏ចាំជាតិក្រោយ បើលេងសុទ្ធតែ Pre-wedding ជាមួយពស់វែកអញ្ចឹង
-

ពិតជារឿងគួរឱ្យប្លែក និងមិនដែលជួបប្រទះមែនទែន ក្នុងកំឡុងពេលដែលគូរស្នេហ៍នានាបានចាប់ផ្ដើមជាមួយនឹងថតនូវPre wedding សម្រាប់ដាក់តាំងរូបថតនោះ នៅក្នុងថ្ងៃអាពាហ៍ពិពាហ៍គេពួកគេតែម្ដង។ តែប្លែកអីគូរស្នេហ៍បរទេសមួយគួរនេះបែរជាជ្រើសរើសយកប្រភេទនៃការPre wedding ជាមួយនឹងពស់វែកទៅវិញ។ 

ក្នុងនោះផងដែរក៏មានមតិអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក បានបញ្ចេញសារបែបលេងសើចចំពោះគូរស្នេហ៍ មួយនេះថា តើគូរស្នេហ៍មួយនេះ អាចឈានទៅដល់ការចូលរោងដែរឬទេ? អ្នកខ្លះក៏បានសរសេរថា ក្រោយពីPre wedding សង្ស័យតែចូលក្នុងមឈូសហើយ អ្នកខ្លះបានបន្តទៀតថា តើជាតិនេះមាននិស្ស័យរៀបការដែរឬអត់ ឬក៏ចាំជាតិក្រោយចាំរៀបការ និងមានមតិជាច្រើនទៀតសម្រាប់គូរស្នេហ៍មួយនេះ។

នៅក្នុងរូបភាពនោះ គេសង្កេតមើលឃើញថាគូរស្នេហ៍មួយគូរនេះស្លៀកឈុតសម្លៀកបំពាក់ពណ៌ក្រហម ខាងបុរសបានបីត្រកងនិងការថើបពីពស់វែកពិតជាគួរឱ្យញញើតមែនទែន ចំណែកឯខាងកូនក្រមុំវិញបានឱនថើបពស់វែកប្រកបដោយទំនុកទុកចិត្ដខ្ពស់។

សម្រួលអត្ថបទដោយ៖ SP

ប្រភព៖ FB