គូរស្នេហ៍មួយគូរដាក់ច្រវ៉ាក់គ្នារយះពេល៣ខែ ដើម្បីធ្វើតេស្ដបញ្ជាក់ពីចិត្ដស្មោះចំពោះគ្នាថាស្មោះ ឬក៏មិនស្មោះ
-

មនុស្សជាច្រើនជឿជាក់ថាទំនាក់ទំនងស្នេហាដែលទទួលបានជោគជ័យត្រូវបានបង្កើតឡើងដោយផ្អែកលើមូលដ្ឋានដែលរាប់បញ្ចូលទាំងការជឿទុកចិត្ដ ភាពស្មោះត្រង់ ការសម្របសម្រួល ការយកចិត្តទុកដាក់ ការគោរព និងការផ្ដល់ពេលវេលាចំពោះគ្នាទៅវិញទៅមក ដែលទំនាក់ទំនងនេះពេលខ្លះអាចប្រឈមមុខនឹងឧបសគ្គ ការខកចិត្ត ឬការយល់ច្រលំត្រូវបានកើតឡើង ជាមួយគ្នាផងដែរ  នោះហើយគឺជាមូលដ្ឋានគ្រឹះនៃទំនាក់ទំនងកើតឡើងក្នុងការដោះស្រាយបញ្ហាទាំងនេះ។

ជាងនេះផងដែរមានគូស្វាមីភរិយាអ៊ុយក្រែនមួយគូនេះ ពួកគេបានសម្រេចចិត្តសាកល្បងស្នេហារបស់ពួកគេចំពោះគ្នាទៅវិញទៅមកនៅថ្ងៃនៃក្តីស្រឡាញ់ដោយភ្ជាប់ខ្លួនរបស់ពួកគេដោយខ្សែច្រ​វាក់ជាមួយគ្នា ក្នុងរយះពេល៣ខែពេញ។

យោងតាមសារព័ត៌មាន The Sun UK គូស្នេហ៍វ័យក្មេងមួយគូរនេះគឺលោក Alexander និង អ្នកនាងViktoria បានដាក់ច្រវ៉ាក់ដៃរបស់ពួកគេជាមួយគ្នានៅជិតរូបចម្លាក់យូនីធី នៅទីក្រុងគៀវ។

ហើយអ្វីដែលកាន់តែស្ទើតែមិនជឿបានកើតឡើងចំពោះពួកគេនៅពេលពួកគេឈប់នៅហាងកាហ្វេតាមដងផ្លូវដើម្បីប្រើប្រាស់បង្គន់។ តើពួកគេត្រូវប្រើបង្គន់មួយណា? ការសម្រេចចិត្តមួយនេះត្រូវធ្វើឡើងយ៉ាងម៉ត់ចត់ដើម្បីធ្វើវាមានភាពប្រាកដប្រជា។

ពួកគេបានសម្រេចចិត្តប្រើប្រាស់នូវបង្គន់មនុស្សស្រី ដែលធ្វើឱ្យអ្នកសំអាតនៅទីនោះមានការភ្ញាក់ផ្អើល។ រូបភាពរបស់គូស្នេហ៍មួយគូនេះបានចែកចាយពាសពេញបណ្តាញសង្គមរួមទាំងវីដេអូរបស់ពួកគេ។ ក្នុងការប្រើប្រាស់បន្ទប់ទឹកនៅពេលងូតទឹកពួកគេធ្វើការឆ្លាស់គ្នាម្ដងម្នាក់ដើម្បីងូតទឹក។ គូស្នេហ៍មួយគូនេះបានបន្ថែមទៀតថាពួកគេមានទំនុកចិត្តជាមួយគ្នានៅពេលនេះ ហើយពួកគេសង្ឃឹមថាការសាកល្បងធ្វើតេស្ដក្នុងការបញ្ជាក់ពីចិត្ដស្មោះរបស់ពួកគេ ក្នុងរយៈពេល ៣ ខែនិងទទួលបានលទ្ធផលល្អ។

សម្រួលអត្ថបទដោយ៖ SP

ប្រភព៖ WOB