ព្រឹកនេះ ក្រសួងសុខាភិបាល ប្រកាសថា រកឃើញអ្នកឆ្លងកូវីដ ១៩ ថ្មីចំនួន ៣៩នាក់បន្ថែមទៀត
ស៊ីហៀង
-

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ នេះ ក្រសួងសុខាភិបាល បានប្រកាសថា​ រកឃើញអ្នកឆ្លងជំងឺកូវីដ​១៩​ ថ្មី​ចំនួន ៣៩នាក់បន្ថែមទៀត ក្នុងនោះមាន ៣៥នាក់់ជាករណីឆ្លងក្នុងសហគមន៍ នៃព្រឹត្តិការណ៍ ២០ កុម្ភៈ និង៤នាក់ទៀត ជាករណី នាំចូលពីក្រៅប្រទេស។

ក្រសួងសុខាភិបាល បានឲ្យដឹងថា ក្នុងចំណោម អ្នកជំងឺកូវីដ១៩ ដែលឆ្លងនៅក្នុងសហគមន៍ ទាំង៣៥នាក់​នោះរួមមាន មានជនជាតិចិន ចំនួន ២៤នាក់ ជនជាតិវៀតណាម ចំនួន ៦នាក់ និងជនជាតិខ្មែរ ចំនួន ៥នាក់ ។ រីឯអ្នកជំងឺចំនួន ៤នាក់ ដែលជាករណីនាំចូល មកពីក្រៅប្រទេស គឺជាបងប្អូនខ្មែរ កងទ័ពមួកខៀវ UN ។

ករណីវិជ្ជមានវីរុស កូវីដ ១៩ ថ្មី ចំនួន ០៤នាក់ ដែលជាអ្នកដំណើរ ចូលមកកម្ពុជា (មិនមែនជាពលករធ្វើដំណើរមកពីបប្រទេសថៃ)

១. បុរសជនជាតិខ្មែរ អាយុ ៣៨ឆ្នាំ បំរើការនៅអង្គការសហប្រជាជាតិ (កងទ័ពមួកខៀវ UN ) មានអាសយដ្ឋាន ស្នាក់នៅសាលា ហ្វឹកហ្វឺន កងរក្សាសន្តិភាពពហុជាតិ។

២. បុរសជនជាតិខ្មែរ អាយុ ៣៩ឆ្នាំ បំរើការនៅអង្គការសហប្រជាជាតិ (កងទ័ពមួកខៀវ UN ) មានអាសយដ្ឋាន ស្នាក់នៅសាលា ហ្វឹកហ្វឺន កងរក្សាសន្តិភាពពហុជាតិ។

៣. បុរសជនជាតិខ្មែរ អាយុ ៣១ឆ្នាំ បំរើការនៅអង្គការសហប្រជាជាតិ (កងទ័ពមួកខៀវ UN ) មានអាសយដ្ឋាន ស្នាក់នៅសាលា ហ្វឹកហ្វឺន កងរក្សាសន្តិភាពពហុជាតិ។

៤. បុរសជនជាតិខ្មែរ​ អាយុ ៣៥ឆ្នាំ បំរើការនៅអង្គការសហប្រជាជាតិ (កងទ័ពមួកខៀវ UN ) មានអាសយដ្ឋាន ស្នាក់នៅសាលា ហ្វឹកហ្វឺន កងរក្សាសន្តិភាពពហុជាតិ។

សម្គាល់ បុគ្គលទាំង០៤នាក់ ខាងលើនេះ ជាអ្នកធ្វើដំណើរមកពីប្រទេស អាហ្វ្រិក បន្តជើងហោះហើរនៅប្រទេសឥណ្ឌា មកដល់កម្ពុជានៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១។ លទ្ធផលធ្វើតេស្តវត្ថុសំណាក លើទី០២ របស់បុរសទាំង ០៤រូបនេះ ផ្តល់ដោយវិទ្យាស្ថាន ជាតិសុខភាពសាធារណៈ នៃក្រសួងសុខាភិបាល គឺវិជ្ជមានវីរុសកូវីដ ១៩ ហើយបច្ច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាល នៅសាលារក្សាសន្តិភាព ពហុសាស្រ្តកំពង់ស្ពឺ។

ក្រសួងសុខាភិបាល សូមជម្រាបជូនថា គិតត្រឹមម៉ោង ៧និង ០០នាទី ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ​ កម្ពុជា រកឃើញ អ្នកឆ្លង កូវីដ ១៩ សរុបចំនួន ៨០២នាក់ ក្នុងនោះ អ្នកជាសះស្បើយ មានចំនួន៤៧៧នាក់ និងអ្នកជំងឺកំពុងសម្រាកព្យាបាលចំនួន ៣២៨នាក់ (ចំណែកអ្នកជំងឺ២នាក់ដែលបាត់នោះ ក្រសួងបានរកឃើញ​និងនាំមកព្យាបាល​នៅមន្ទីរពេទ្យហើយ។

ចំណែកព័ត៏មានលំអិតរបស់ អ្នកជំងឺ ទាំង ៣៥នាក់​ទៀត ដែលជាអ្នកពាក់ព័ន្ទនឹងព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ សូមបងប្អូនអានព័ត៏មានលំអិតនៅខាងក្រោមនេះ៖