នៅលើបណ្ដាញTik Tok យោធាមីយ៉ាន់ម៉ាម្នាក់ គម្រាមបា ញ់ ក្រុមបាតុករដែលចេញមកតវា៉ និយាយចំអកបែបនេះថា
-

មីយ៉ាន់ម៉ា៖ ចាប់តាំងពីរបបយោធាបានធ្វើរដ្ឋប្រហាររបស់ខ្លួនមកលើប្រទេសមីយ៉ាន់ម៉ាហើយកាន់កាប់រដ្ឋាភិបាលការតវ៉ាជាច្រើនត្រូវបានធ្វើឡើងនៅទូទាំងប្រទេសដោយមានការបញ្ចប់គួរឱ្យសោកសៅដោយអំពើហិង្សា។ សារព័ត៌មាន The Wall Street Journal បានរាយការណ៍ថាយ៉ាងហោចណាស់មានមនុស្ស ៣៨ នាក់ត្រូវបានសម្ល ា ប់នៅថ្ងៃទី ៤ ខែមីនាហើយចំនួនអ្នកស្ល ា ប់ និងរបួសពិតប្រាកដដែលគេរំពឹងថានឹងមានច្រើនជាងនេះទៅទៀត។

លើសពីនេះទៀតទាហាន និងប៉ូលីសប្រដាប់អា វុ ធ របស់ប្រទេសមីយ៉ាន់ម៉ាបានប្តេជ្ញាចិត្តយ៉ាងពេញទំហឹងចំពោះការធ្វើរដ្ឋប្រហារជាមួយនឹងការគំរាមគំហែងពីអំពើហឹង្សានិងការស្លាប់ជាច្រើនដល់ក្រុមអ្នកតវ៉ានៃរបបយោធា។

ជាងនេះផងដែរបើតាមរបាយការណ៍ដែលចេញផ្សាយដោយសារព័ត៌មានរ៉យទ័រ បាននិយាយថា ក្រុមសិទ្ធមនុស្សមីយ៉ាន់ម៉ាក្នុងការអភិវឌ្ឍន៍ផ្នែកឌីជីថលក្នុងស្រុក បាននិយាយថាខ្លួនបានរកឃើញវីដេអូគាំទ្រយោធាដែលមានការគាំទ្រជាង ៨០០នាក់ដោយពួកយោធា នៅលើបណ្ដាញសង្គម TikTok ដែលគំរាមកំហែងដល់សាធារណជនប្រសិនបើពួកគេប្រឆាំងនឹងរបបយោធា។ ទាហាននិងប៉ូលីសប្រដាប់អាវុធមីយ៉ាន់ម៉ាទាំងនេះថែមទាំងប្រើបណ្តាញសង្គមដូចជា TikTok ដើម្បីគំរាមអ្នកតវ៉ានៅក្នុងប្រទេស។ 

យោងតាមនាយកប្រតិបត្តិរបស់អង្គការខាងលើលោក Htaike Htaike Aung បានរកឃើញ ខ្សែវីដេអូមួយដែលមានលក្ខណៈមិនប្រក្រតីកាលពីថ្មីៗនេះ បានបង្ហាញពីបុរសម្នាក់នៅក្នុងអន្តេវាសិកដ្ឋានកងទ័ពម្នាក់បានកាន់កាំភ្លើងនៅលើកាមេរ៉ាហើយបាននិយាយទៅកាន់អ្នកតវ៉ាដោយនិយាយថា “ ខ្ញុំនឹងបា ញ់ចំមុខ និងក្បាល ដ៏គួរឱ្យចង់សើចរបស់អ្នក…ជាមួយ គ្រាប់កាំ ភ្លើ ងពិតៗដែលយើងកំពុងប្រើ” ។ ខ្ញុំនឹងដើរល្បាតពេញមួយយប់នេះ នៅក្នុងទីក្រុង ហើយខ្ញុំនឹងបាញ់អ្នកដែលខ្ញុំឃើញ…ប្រសិនបើអ្នកនៅតែធ្វើទុក្ខបុកម្នេញ នោះយើងនឹងបំពេញបំណងពួកឯង” ។


ចាប់តាំងពីវីដេអូនេះត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម TikTok ចាប់តាំងពីពេលនោះមកក្រុមហ៊ុនTikTok បានប្តេជ្ញាថានឹងលុបចោលវីដេអូណាដែលញុះញង់ឱ្យមានអំពើហិ ង្ស ា។ TikTok ក៏បានចេញសេចក្តីថ្លែងការណ៍មួយដោយនិយាយថាពួកគេបាននិងនឹងបន្តដកមាតិកាទាំងអស់ដែលញុះញង់ឱ្យមានអំពើហិង្សាឬផ្សព្វផ្សាយព័ត៌មានមិនពិតឬខ្លឹមសារណាមួយដែលរំលោភលើគោលការណ៍ណែនាំរបស់ខ្លួន។

សម្រួលអត្ថបទដោយ៖ SP

ប្រភព៖ RT