នៅថ្ងៃស្អែកជាថ្ងៃបូជាស ព លោកពូតាត ប៉ុន្ដែគ្មានវត្ដមានរបស់ទិនហ្វីឡើយ ដោយសារតែរឿងមួយនេះ
-

កំពូលតារាកំប្លែងលោកពូតាត ជាអកុសលបានទទួលមរណភាពដោយសារជំងឺមហារីកថ្លើមនៅថ្ងៃទី ២៧ ខែកុម្ភៈ។ ពិធីបុណ្យសពគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ៧ ខែមីនានិងត្រូវបូជានៅថ្ងៃបន្ទាប់។ ក្នុងចំណោមនោះមានអ្នកគាំទ្រជាច្រើនមានការព្រួយបារម្ភយ៉ាងខ្លាំងថាតើអតីតដៃគូដ៏ល្អរបស់លោកគឺលោក Stephen Chow( ទិនហ្វី)  នឹងបង្ហាញខ្លួនក្នុងការជូនដំណើរលោក   Ng Man-tat ហៅពូតាត ជាលើកចុងក្រោយឬយ៉ាងណា។ 

មុននេះបណ្តាញសារព័ត៌មានហុងកុងមួយចំនួនបានបែកធ្លាយថាលោក Stephen Chow ហៅទិនហ្វី បច្ចុប្បន្ននេះលោក កំពុងស្ថិតនៅក្នុងប្រទេសចិនដើម្បីរៀបចំពិធីសម្ដែងរឿង «មហិច្ឆិតា វគ្គ២ » ប្រហែលជាមិនអាចចូលរួមពិធីបុណ្យសពបានទេដោយសារបញ្ហាកាលវិភាគនៃការសម្ដែង។ ប្រការនេះបានធ្វើឱ្យអ្នកគាំទ្រជាច្រើនមានការមិនពេញចិត្ដ ដោយអ្នកខ្លះគំរាមថាបើមានខ្សែភាពយន្តថ្មីនាពេលអនាគតថ្មីទៀតនេះរបស់លោកទិនហ្វី ពួកគេនឹងធ្វើពហិការមិនគាំទ្រនូវរឿងរបស់លោកឡើយ ។

មិត្តភក្តិជាច្រើននៅក្នុងរង្វង់សិល្បះបានបង្ហោះសារចូលរួមកាន់ទុក្ខបន្ទាប់ពីលោកNg Man-tat(ពូតាត) បានទទួលមរណភាពហើយលោកជូ ស៊ីងឈើ (Zhou Xingchi) ដែលមានពាក្យចចាមអារាមថាបានទាស់ទែងគ្នាជាមួយលោក ពូតាត អស់រយៈពេលជាច្រើនឆ្នាំផងដែរនោះ ទីបំផុតនឹងចូលរួមពិធីបុណ្យសពនៅខែមីនាថ្ងៃទី៨នេះ។ 

សម្រួលអត្ថបទដោយ៖ SP

ប្រភព៖ ORD