Wow! ពិតជាមិនធម្មតាមែនទែន តម្លៃផ្ទះ២៣,៩ លានដុល្លារបស់ម្ចាស់បទ ៉All of me ៉ នៅក្បែរជ្រលងភ្នំ Beverly
-

ប្រិយមិត្ដប្រាកដជាជ្រាបច្បាស់ហើយនៅកំពូលតារាចម្រៀងដ៏ល្បីលោកJohn Legend  ដែលជាម្ចាស់បទ  ៉All of me ៉ ដ៏ល្បីបែបមនោសញ្ចេតនាដ៏ពេញនិយមបំផុត របស់លោក។ 

លោក John Legend បានរៀបអាពាហ៍ពិពាហ៍ជាមួយនឹងតារាម៉ូឌែលដ៏ស្រស់សោភាម្នាក់ ដែលមានឈ្មោះថា  Chrissy Teigen កាលពីឆ្នាំ២០១៣ និងមានកូនចំនួនពីរនាក់ដែលកូនស្រីច្បងមានឈ្មោះថា  Luna កើតខែមេសា ឆ្នាំ ២០១៦ និងកូនប្រុសពៅឈ្មោះ Miles កើតក្នុងខែ៥ ឆ្នាំ ២០១៨។

បច្ចុប្បន្ននេះអ្នកទាំងពីរគឺជាម្ចាស់ភូមិគ្រឹះដ៏ប្រណិតមួយនៅក្បែរជ្រលងភ្នំ Beverley ហើយអ្វីដែលអ្នកគាំទ្រចង់ដឹងនិងមិនធ្លាប់បានឃើញនៅផ្នែកខាងក្នុងនៃគេហដ្ឋានរបស់អ្នកទាំងពីរផងដែរ។ មិនជាអាថ៌កំបាំងសម្រាប់អ្នកគាំទ្រទៀតឡើយ ពេលនេះទស្សនាវដ្ដី Pop culture បានដកស្រង់អំពីព័ត៌មានខាងក្នុងភូមិគ្រឹះដែលមានតម្លៃ ២៣,៩លានដុល្លា ដោយបានបង្ហាញថា អ្វីៗនៅក្នុងផ្ទះរបស់តារាចម្រៀងដ៏ល្អនេះសុទ្ធតែបំពាក់នូវឧបករណ៍ដ៏ប្រណិតៗ ជាពិសេសភូមិគ្រឹះនោះមានទីធ្លាធំទូលាយមែនទែនសម្រាប់កូនៗរបស់ពួកគេរត់លេងកម្សាន្ដ អាងហែលទឹក ទីកន្លែងសម្រាប់គយគន់មើលទេសភាព រោងភាពយន្ដកម្សាន្ដ កន្លែងតាំងពានរង្វាន់ បន្ទប់តន្ដ្រី កន្លែងហាត់ប្រាណ ផ្ទះបាយ កន្លែងទទួលភ្ញៀវ លើសពីនេះទៀតវាក៏មានបំពាក់នូវបន្ទប់គេងចំនួន ៧ និងបន្ទប់ទឹកចំនួន ៨ ផងដែរ។  ចង់ដឹងច្បាស់សូមទស្សនារូបភាពខាងក្រោម៖

សម្រួលអត្ថបទដោយ៖ SP

ប្រភព៖ Popculture