ស្ងាត់ៗ ! ភរិយាលោក ជា វណ្ណារិទ្ធ បង្ហោះរូបថតគ្រាផ្តើមស្នេហ៍ដំបូងជាច្រើនសន្លឹក និងអមមកជាមួយសារចាក់ដោតថា...
-

ភ្នំពេញ៖ ពិធីករស្រស់សង្ហារ និងមានឈ្មោះបោះសំលេង លោក ជា វណ្ណារិទ្ធ ដែលមហាជនតែងតែបានឃើញរូបលោក បានបង្ហោះរូបភាពជាលក្ខណៈគ្រួសារលើបណ្តាញសង្គមហ្វេសប៊ុកជាញឹកញាប់ ​ពោរពេញទៅដោយក្តីសុខ សុភមង្គល​ ហើយមហាជនគ្រប់មជ្ឈដ្ឋាន គោរព កោតសរសើរមិនដាច់ពីមាត់ ថាស្វាមីល្អ និងឪពុកដ៏ល្អរបស់កូន។

ជាក់ស្តែងថ្មីៗនេះមានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីភរិយារបស់លោកបានបង្ហោះសារបែបនេះថា ៖ ដរាបណាទង្វេីរបស់មនុស្សម្នាក់មិនប្រែប្រួល ដូចជាដៃទំលាប់ដាក់ដៃលេីស្មារ ស្វែងរកអាហារទាំង3ពេលអោយ ទោះជាចង់រឺមិនចង់ និយាយGood Morning & Good Night + I love you មិនថា10ឆ្នាំកន្លងមកហេីយនោះ ទោះមិនអស្ចារ្យក្នុងភ្នែកអ្នកណា តែខ្ញុំស្ងប់ចិត្ត និង

ស្កប់ស្កល់ល្អណាស់ រាល់ថ្ងៃប្រឹងរកលុយ មេីលកូន និង ការងារក្នុងរឺក្រៅផ្ទះមិនដែល ប្រកាន់ការងារប្រុសរឺស្រីទេ  ឧទាហរណ៍ : ខ្ញុំទៅយកឥវ៉ាន់ អូសឥវ៉ាន់រាប់សិបគីឡូ ចាត់ចែងការងារធំ ហេីយគាត់ពូកែមេីលកូន ការងារផ្ទះ រៀបចំហាង ដល់ពេលគាត់ចេញធ្វេីការខាងក្រៅ ការងារជាប្រពន្ធនិងជាងម្តាយនៅតែជាខ្ញុំ ចឹងចង់ជំរាបថារាល់ថ្ងៃនេះពួកខ្ញុំ គឺមិនដែលបែងចែក រឺមេីលបំនាំគ្នាទេ

អ្នកណាងងុយក៏គេង មិនងងុយ ក៏តាមដំនេីរ ចង់ខ្ជិលអាចសំរាក អោយម្នាក់ទៀតធ្វេីទៅ ម្តងគេម្តងយេីងទេ ( I love the way he put his hand on my shoulder ) Chea Vannarith since 2010  Extra note : គាត់ថាមិនចូលចិត្តកាន់ដៃ យូរៗទៅទំលាប់ទៅចឹងអត់ថតរូបក៏ដៃកាន់ស្មាទៅជាធម្មជាតិ  » ៕