Ice-Watch គ្រោងនឹងរៀបចំកម្មវិធីCouple Run ឡើងវិញក្រោយព្រឹត្តិការណ៍ ថ្ងៃ 20 កុម្ភះ នៃកូវិត19 បានបញ្ចប់ទៅ !!!
ស៊ីហៀង
-

ការរីករាលដាលកូវិត19 នៃព្រឹត្តិការណ៍ 20 កុម្ភះ បានក្លាយជាបញ្ហាមួយដែលបានបំផ្លាញក្ដីសង្ឃឹមមនុស្សជាច្រើន និងប៉ះពាល់ដល់សេដ្ឋកិច្ចប្រទេសជាតិផងដែរ ។

អាជីវកម្ម ការសិក្សារ ការជួបជុំ ត្រូវបានផ្អាកនិងដាក់ការហាមឃាត់ក្រោមគោលបំណងទប់ស្កាត់ការរីករាលដាលរបស់វា ។ ត្រលប់មកម៉ាកនាឡិកាដៃ ICE-WATCH វិញដែលជាអ្នកបង្កើតកម្មវិធី Couple Run រឺ រត់ជាគូរដំបូងគេក្នុងប្រទេសកម្ពុជាបានប្រកាសពីគំរោងរបស់កម្មវិធីនេះក្រោយពេលព្រឹត្តិការណ៍ ថ្ងៃ 20 បានបញ្ចប់ទៅ ។ ក្រុមអ្នករៀបចំកម្មវិធីផ្សេងៗរបស់ម៉ាកនាឡិកាដៃ Ice-Watch ប្រចាំប្រទេសកម្ពុជាបានជូនដំណឹងថា គម្រោងក្នុងការត្រលប់មកវិញរបស់កម្មវិធី Couple Run ក្នុងឆ្នាំ 2021 ពិតជាមានពិតប្រាកដមែន ប៉ុន្តែក្រុមហ៊ុនមិនទាន់កំណត់ថ្ងៃច្បាស់លាស់ក្នុងការរៀបចំកម្មវិធីនៅឡើយទេ គឺត្រូវរង់ចាំព្រឹត្តិការណ៍ 20 កុម្ភះ បញ្ចប់ទៅសិន ។ ម្យ៉ាងទៀត របៀបក្នុងការរៀបចំកម្មវិធីក៏ត្រូវធ្វើឡើងក្នុងរូបភាពថ្មីមួយ ដែលចាំបាច់ធានាបានថា គ្មានហានិភយ័ពីជំងឺកូវិត 19 ផងដែរ ។

ខាងក្រុមការងាររបស់ Ice-Watch ក៏បានបន្ថែមថា អ្វីដែលជាគោលបំណងធំបំផុតក្នុងការត្រលប់មកវិញរបស់កម្មវិធី គឺដើម្បីបំផុសគំនិតអោយគ្រប់គ្នាចូលរួមធ្វើរឿងល្អៗ តាមរយះកម្មវិធីនេះ ជាពិសេសគឺគឺបង្កើតអនុស្សាវរីយ៍រវាងអ្នកគាំទ្ររបស់ ICE-WATCH ក៏ដូជា Couple run ផ្ទាល់តែម្ដង ។

យើងជឿជាក់ថា គ្រប់គ្នាដែលធ្លាប់មានបទពិសោធន៍ជាមួយ Couple Run ប្រាកដជារំភើបនឹងការជូនដំណឹង តែយ៉ាងណាមិញដើម្បីអោយកម្មវិធីបានកើតវាអាស្រយ័លើយើងទាំងអស់គ្នា ចូលរួមអនុវត្តន៍ជាមួយនឹងរាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់និង បញ្ឈប់ព្រឹត្តិការណ៍ 20 កុម្ភះនេះជាមុនសិន ទើបកម្មវធី អាចមានរូបរាង្គឡើងមក ។