ដូនជីមីយ៉ាន់មា៉សុខចិត្ដលះ ប ង់ ជីវិត ការពារក្រុមបាតុករក្មេង ពីសំណាក់ក្រុមយោធា ទទួលបានការកោតសរសើពីសំណាក់មហាជនជាខ្លាំង
-

នៅភាគខាងជើងនៃទីក្រុង ក្នុងប្រទេសមីយ៉ាន់ម៉ា ដូនជីឈ្មោះ Ann Rose Nu Tawng បានលុតជង្គង់សុំអង្វរក្រុមប៉ូលីសយោធាប្រដាប់ដោយអាវុធ ដោយបានទទូចអង្វរខ្លាំងៗឱ្យពួកយោធាដោះលែងក្មេងៗ ដោយឲ្យយកជីវិតរបស់ខ្លួនទៅទៅជំនួសវិញ។

រូបភាពរបស់ដូនជីកាតូលីក ដែលស្ថិតនៅក្នុងសម្លៀកបំពាក់ពណ៌ស នោះបានលើកម្រាមដៃរបស់គាត់អង្វរក ដល់កងកម្លាំងនៃរបបយោធារបស់ប្រទេសនេះនៅពេលពួកគេត្រៀមបង្ក្រាបការតវ៉ាមួយដែលបានរីករាលដាលកាន់តែកើនឡើង ទង្វើរបស់ដូនជីនោះទទួលបានការសរសើរពីសំណាក់មហាជនជាច្រើន រីឯព្រះសង្ឃ និងពុទ្ធសាសនិកជាច្រើនបានបួងសួងសុំឱ្យគាត់ទទួលបាននូវជោជ័យនេះផងដែរ។

ដូនជីស្រីនោះបានប្រាប់ AFP កាលពីថ្ងៃអង្គារ (ថ្ងៃទី ៩ ខែមីនា) ថា“ ខ្ញុំបានលុតជង្គង់សុំអង្វរពួកគេកុំ ឲ្យ បា ញ់សម្ល ា ប់ និងធ្វើទារុណកម្មក្មេងៗ ប៉ុន្តែត្រូវបាញ់សម្ល ា ប់ខ្ញុំនិងសម្ល ា ប់ ខ្ញុំ ជំនួសវិញទៅ ” ។

សកម្មភាពភាពក្លាហានរបស់ដូនជី នៅទីក្រុងមីនីកគីណា កាលពីថ្ងៃចន្ទបានកើតឡើងនៅពេលដែលបាតុករប្រទេសមីយ៉ាន់ម៉ាកំពុងតស៊ូជាមួយនឹងភាពវឹកវរដែលបណ្ដាលមកពីការធ្វើរដ្ឋ ប្រ ហា រ ដោយពួកយោធា ក្នុងការបណ្តេញមេដឹកនាំរបស់លោកស្រីអោងសានស៊ូជី ចេញពីតំណែងកាលពីថ្ងៃទី ១ ខែកុម្ភៈ។

សូមទស្សនាវីដេអូ៖


សម្រួលអត្ថបទដោយ៖ SP

ប្រភព៖ CNA