ប៉ូលីសអាមេរិកហួសចិត្ដមែនទែន ក្រោយឃើញបុរសអាមេរិកម្នាក់នេះ ប្រើរូបភាពប្រធានាធិបតីភីលីពីន សម្រាប់ប័ណ្ណបើកបររបស់ខ្លួន
-

ជារឿយៗតែងតែមានមនុស្សម្នាតែងតែសួរយើងថា ប្រសិនជាអ្នកអាចក្លាយជាអ្វីមួយដែលអស្ចារ្យ តើក្ដីស្រម៉ៃរបស់អ្នកចង់ក្លាយជាអ្វី? បុរសម្នាក់នៅទីក្រុងឡូសអេនជឺលេស បានសម្រេចចិត្តថាគាត់ចង់ក្លាយទៅជាប្រធានាធិបតីហ្វីលីពីនជាជាងកាន់អត្តសញ្ញាណប័ណ្ណផ្ទាល់ខ្លួនរបស់គាត់ ដែលអាចឱ្យគាត់មិនបាច់មានការភ័យព្រួយនៅពេលទៅណាម្ដងៗជាផ្លូវការ។

នៅលើបណ្ដាញសង្គមធ្វីតធើនាយកដ្ឋានប៉ូលីសទីក្រុងឡូសអេនជឺលេស បានបង្ហោះរូបភាពប័ណ្ណបើកបរក្លែងក្លាយដែលមានរូបភាពរបស់ប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោឌូទើតេ ព្រមជាមួយនឹងសំណើចហួសចិត្ដជាខ្លាំង។

នាយកដ្ឋានប៉ូលីសទីក្រុងឡូសអេនជឺលេស បានបង្ហាញថា អាជ្ញាប័ណ្ណត្រូវបានចុះហត្ថលេខាជាមួយឈ្មោះ Norman D ដែលត្រូវបានគេរាយការណ៍ថាជាបុរសដែលមានទម្ងន់ ១៨០ ផោន ដោយមានភ្នែកពណ៌ត្នោត សក់ខ្មៅនិងទំហំ ៥.០៩ ហ្វីតបើយោងតាមអាជ្ញាប័ណ្ណ។ ក្រុមប៉ូលីសក៏បានត្រួតពិនិត្យលើព័ត៌មានផ្សេងទៀតពីអត្តសញ្ញាណប័ណ្ណនៃបុរសម្នាក់នោះ។

សូមទស្សនារូបភាពខាងក្រោម៖

សម្រួលអត្ថបទដោយ៖ SP

ប្រភព៖ wionews