ប្រធានអង្គការសុខភាពពិភពលោកនិយាយថា វ៉ាក់សាំងAstraZeneca អាចទុកចិត្ដ និងមានប្រសិទ្ធភាពក្នុងការចាក់ រីឯប្រសិទ្ធភាពរហូតដល់ ៧៩%
-

ប្រធានអង្គការសុខភាពពិភពលោកបាននិយាយកាលពីថ្ងៃច័ន្ទថាក្រុមហ៊ុនផលិតវ៉ាក់សាំង COVID-១៩ នានាគួរតែផលិតនិងយកគម្រូតាមបច្ចេកវិទ្យានាំមុខនិងអាជ្ញាប័ណ្ណរបស់ក្រុមហ៊ុន AstraZeneca ក្នុងការផលិតនូវវ៉ាក់សាំងនៅក្នុងក្រុមហ៊ុនរបស់ខ្លួណ ខណៈដែលប្រធានអង្កការមួយនេះបានពណ៌នាអំពីការបន្តវិសមភាពនៃវ៉ាក់សាំងថា“ គួរតែមានការប្រុងប្រយ័ត្ននៅក្នងការផលិតវ៉ាក់សាំង ” ។

ការចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca ដែលទិន្នន័យអាមេរិកថ្មីកាលពីថ្ងៃច័ន្ទ (២២ មីនា) បានបង្ហាញថាមានសុវត្ថិភាពនិងមានប្រសិទ្ធភាព ទោះបីប្រទេសខ្លះផ្អាកការចាក់វ៉ាក់សាំងនេះដោយពើបប្រទះនឹងបញ្ហាសុខភាពក្រោយចាក់វ៉ាក់សាំងនៃក្រុមហ៊ុននេះក៏ដោយ ចំពោះទីតាំងផ្សេងៗគ្នាដែលផលិតវ៉ាក់សាំង AstraZeneca នារួមមានប្រទេសកូរ៉េខាងត្បូង SKBioScience និង វិទ្យាស្ថានសឺរ៉ូម នៅក្នុងប្រទេសឥណ្ឌា។

អគ្គនាយកអង្គការសុខភាពពិភពលោក Tedros Adhanom Ghebreyesus បានអំពាវនាវ ឲ្យក្រុមហ៊ុនAstra ផលិតបន្ថែមទៀតប្រកាន់ខ្ជាប់នូវគំរូនេះដើម្បីជំរុញការផ្គត់ផ្គង់រួមទាំងកម្មវិធីចែករំលែកវ៉ាក់សាំង COVAX ដែលកំពុងព្យាយាមបង្កើនល្បឿនបន្ថែមទៀតដល់ប្រទេសកំពុងអភិវឌ្ឍន៍។

លោក Tedros បានប្រាប់សន្និសីទសារព័ត៌មានមួយថា៖ «គំលាតរវាងចំនួនវ៉ាក់សាំងដែលត្រូវបានគ្រប់គ្រងនៅក្នុងប្រទេសអ្នកមាននិងចំនួនដែលត្រូវបានគ្រប់គ្រងតាមរយៈ COVAX កំពុងកើនឡើងនិងកាន់តែខ្វះខាតជារៀងរាល់ថ្ងៃ។

ជាងនេះផងដែរលោកបាននិយាយថាក្រុមហ៊ុន AstraZeneca បានចេញផ្សាយទិន្នន័យបណ្តោះអាសន្នដែលបង្ហាញថាវ៉ាក់សាំងរបស់ខ្លួនត្រូវបានអភិវឌ្ឍជាមួយសាកលវិទ្យាល័យ Oxford មានប្រសិទ្ធភាព ៧៩ ភាគរយក្នុងការការពារជំងឺកូវីដ ១៩ ហើយមិនមានការកើនឡើងហានិភ័យនៃការកកឈាមនោះទេ។

ប្រធានអ្នកវិទ្យាសាស្ត្ររបស់អង្គការសុខភាពពិភពលោកលោក Soumya Swaminathan បានហៅវ៉ាក់សាំង AstraZeneca ថាគឺជាវ៉ាក់សាំងដ៏ល្អសម្រាប់ក្រុមអាយុទាំងអស់ ហើយប្រជាជនទូទាំងពិភពលោកនឹងទទួលបាននូវការចាក់នូវវ៉ាក់សាំងនេះ។

សម្រួលអត្ថបទដោយ៖ SP

ប្រភព៖ CNA