ចូលរួមរំលែកទុក្ខផង! តារាសម្តែង ដាវ ដាវីកា ជួបទុក្ខធំ ដោយម៉ាក់អ៊ុំ ជាទីស្រលាញ់ បានទទួលមរណ ភាព
នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ ២០២១នេះ តារាសម្តែងដ៏មានប្រជាប្រិយភាព ដាវ ដាវីកា កំពុងជួបទុក្ខធំ ដោយម៉ាក់អ៊ុំ របស់នាង បានទទួលមរណ ភាព ។ ការចាកចេញរបស់ ម៉ាក់អ៊ុំ នាង បានធ្វើឲ្យ រូបនាង បងប្អូនសាច់ញាតិ ជិតឆ្ងាយពិតជា ការសោកស្តាយ និងក្រៀមក្រំជាទីបំផុត។
ដោយឡែកនៅក្នុងសារដ៏សែនក្រៀមក្រំ នៃការចាកចេញ ម៉ាកអ៊ុំរបស់ ដាវ ដាវីកានេះ ពិតជាបានធ្វើឲ្យមហាជន និងមិត្តៗរួមអាជីពជាច្រើន បានបង្ហាញការសោកស្តាយ និងក្រៀមក្រំជាទីបំផុត ខណៈដែលនាង បានបាត់មនុស្សជាទីស្រលាញ់ទៅ គ្មានថ្ងៃត្រឡប់វិញ។
ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់ ដាវ ដាវីកា បានបង្ហោះសារបែបនេះថា "សូមអោយវិញ្ញាណក្ខន្ធរបស់ម៉ាក់(អ៊ុំ) ទៅបានសុគតិភព សូមម៉ាក់កុំបារម្ភ គ្រប់គ្នានឹងនៅជាមនុស្សល្អបំផុត "។
ទន្ទឹមនឹងនេះ ក៏មានបងប្អូនច្រើន សូមឲ្យនាងធ្វើកាត់ចិត្ត និងសូមចូលរូមរំលែកទុក្ខយ៉ាងក្រៀមក្រំមួយនេះ គ្រប់គ្នា៕
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។